បរទេស៖ បទចម្រៀងដែលធ្វើសហការ រវាងមានសិល្បករជាច្រើនមានដូចជា DJ Snake Ozuna Megan Thee Stallion និង Lisa ក្រុម BLACKPINK មានចំណងជើងថា «SG»  បានចេញផ្សាយ ប៉ុន្មានម៉ោងមុននេះ កំពុងទទួលបានការចាប់អារម្មណ៍ ជាមួយនឹងចង្វាសាច់ភ្លេង ដែលលាយបញ្ចូលគ្នាជាមួយ reggaeton ដែលជាប្រភេទឡាតាំង ពិតជាពិរោះ ចង់ស្តាប់ ហើយចង់ស្តាប់ម្តងទៀត។

យ៉ាងណាមិញ បទចម្រៀងមួយនេះ​ ចេញមិនទាន់បានប៉ុន្មាន ត្រូវបានមហាជនមួយចំនួន បានធ្វើការជីកកកាយ ដោយត្រូវបានលើកយកមកវែកញែកធ្វើជាប្រធានបទ អំពីសាច់ភ្លេង ដែលមានភាពស្រដៀងគ្នាទៅនឹង ចង្វាក់សាច់ភ្លេងបទចម្រៀងរបស់ តារាចម្រៀងស្រី មាស សុខសោភា ដែលចំណងជើងថា «Friday Night» ដែលចេញផ្សាយកាលពី ៤ឆ្នាំមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្វីត្បិតដូច្នេះមែន មិនដឹងថានេះជាចៃដន្យ ឬយ៉ាងណាទេ ដែលសាច់ភ្លេង បែរជាមានចង្វាក់ ស្រដៀងស្ទើរតែដូចគ្នា ដែលធ្វើឲ្យមហាជន មានការងឿងឆ្ញល់ខ្លាំងណាស់ នៅត្រង់ចំនុចមួយនេះ ទោះជាយ៉ាងណា មានតែប្រិយមិត្ត ក៏ដូចជា មហាជន ចូលទៅស្តាប់ តើវាមានភាពស្រដៀងដូចគ្នាខ្លាំងកម្រិតណា?

សូមទស្សនាវីដេអូខាងក្រោម!

DJ Snake Ozuna Megan Thee Stallion និង Lisa
Lisa DJ Snake Megan Thee Stallion និង  Ozuna
មាស សុខសោភា
«Friday Night»
បទ DJ Snake «SG»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា