តារាកម្សាន្ត÷ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលតារាកំប្លែងស្រីដ៏ល្បីអ្នកនាងខ្ញុង ប្រកាសក្ស័យធន ព្រោះតែជាប់បំណុលវ័ណ្ឌក រហូតដល់ខ្ទង់៥៧មុឺនដុល្លារឯណោះ។

យ៉ាងណាមិញ ក្រោយទម្លាយឯកសារមួយចំនួន ដែលរៀបរាប់ពីម្ចាស់បំណុលទាំងអស់ មហាជន និងអ្នកនិយមគាំទ្រអ្នកនាងខ្ញុង ហាក់ចាប់ភ្លឹកសាជាថ្មីម្តងទៀត ក្រោយឃើញថានៅក្នុងបញ្ជីម្ចាស់បំណុលទាំង៥៧មុឺនដុល្លារនោះ មានឈ្មោះយាយតយ ដែលគេស្គាល់ថាជាតារាកំប្លែងរួមក្រុម ប៉ុន្តែយ៉ាងណាមិញ គេនៅពុំទាន់ដឹងច្បាស់នៅឡើយទេ ថារឿងនេះជារឿងពិត ឬយ៉ាងណានោះ ខណ:មិនទាន់ទទួលបានការបកស្រាយណាមួយ ពីសំណាក់យាយតយ តារាកំប្លែងនៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែរថា ត្រឹមតែរយ:ពេល២ថ្ងៃដំបូង អ្នកនាងខ្ញុងបានទទួលជំនួយពីមហាជនបានជាង៥មុឺនដុល្លារ ក្រោយប្រកាសសុំជំនួយក្នុងឡាយកាលពីពេលកន្លងទៅ៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ÷

អ្នកនាងខ្ញុង
អ្នកនាងខ្ញុង
យាយតយ
បញ្ជីបំណុល
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង