ភ្នំពេញ៖ មហាជនបានដឹងហើយថា ពេជ្រ សូលីកា គឺជាតារាចម្រៀងស្រីដែលមានសំនៀងពិរោះ សម្រស់ស្រស់ស្អាតនិងមានជីវិតស្នេហាដ៏ផ្អែមល្ហែមអ្នកណាក៏ច្រណែន។ តាំងពីចូលសិល្បៈមកដល់បច្ចុប្បន្ន តារាចម្រៀងស្រីរូបនេះ ទទួលបានការស្រលាញ់គាំទ្រពីមហាជនជាច្រើន ចំណែកឯប្រជាប្រិយភាពវិញ កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។  

ក្នុងនោះដែរ បើទោះបី តារាស្រីរូបនេះ មានស្វាមី និងកូនរួចក៏ពិតមែន តែប្រជាប្រិយភាពនាងនៅតែខ្លាំងក្លាយ មានការគាំទ្រច្រើនពីមហាជនគ្រប់ទិសទីច្រើនជាងមុនថែមទៀងផង។​ ម្យ៉ាងវិញទៀត បើងាកទៅមើលរូបសម្ផស្ស​ បន្ទាប់ពីទទួលបានកូនមួយរួច ឃើញថា អ្នកម៉ាក់សម័យថ្មីរូបនេះ នៅតែស្រស់ស្អាតផូរផង់មិនចាញ់កាលនៅក្រមុំប៉ុន្មានឡើយ​ មិនតែប៉ុណ្ណោះ ការស្លៀកពាក់កាន់តែឆើតឆាយ និងស៊ីវិល័យជាងមុន និងមានស្ទាយ៍ឃ្យូតៗ ប្លែកៗជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង តារាស្រីរូបនេះបានបង្ហាញខ្លួនជាមួយនឹងអាវខ្មៅយ៉ាងស៊ិចស៊ី ចំហរដើមទ្រូងមើលទៅពិតជា Hot ខ្លាំងមែនទែន។ ចំណែកអ្នកគាំទ្រវិញ គ្រាន់តែ ពេជ្រ សូលីកា បង្ហោះរូបនេះភ្លាម គឺបាននាំគ្នាចូលបញ្ចេញមតិសរសើរអំពីសម្រស់តារាម្នាក់នេះនិង ម៉ូតសម្លៀកបំពាក់ដ៏ស៊ិចសាកសមជាមួយនាងក្នុងមួយឈុតនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សូលីកា