រាជធានីភ្នំពេញ ៖ ក្រោយចាប់ដៃកសាងគ្រួសារនឹងគ្នាមក រហូតមកដល់ពេលនេះ តារាសម្ដែង កុល ដាវី និងតារាចម្រៀង សុខ រក្សា អាចចាត់ទុក ជាគ្រួសារមួយដ៏គម្រូមួយ ក្នុងរង្វង់សិល្បៈ ដែលមហាជនមានការពេញចិត្តលើ គូស្វាមីភរិយានេះ ព្រោះរាល់សកម្មភាពរបស់ប្ដីប្រពន្ធមួយគូនេះ តែងតែបង្ហាញពីភាពផ្អែមល្ហែមដាក់គ្នា ស្ទើរគ្រប់ពេលតែម្តង។
ផ្ទុយទៅវិញ មហាជនក្រៀមក្រំនិងសោកស្តាយជំនួយរូបនាង ជាខ្លាំង ដោយសារតែ កាលពី១ឆ្នាំមុន រូបនាង និងស្វាមីជួបរឿងអកុសលនឹកស្មានមិនដល់ ព្រោះតែកូនដំបូងរបស់នាង មិនអាចទុំជាប់នឹងផ្ទៃរូបនាង ខណៈជិតដល់ថ្ងៃសម្រាល ឃើញមុខកូនទៅហើយនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្នុងពេលថ្មីៗនេះ មហាជនសម្តែងការរីករាយ និងអបអរសាទរជាខ្លាំង ក្រោយពេល តារាសម្តែងស្រី រូបនេះ បង្ហើបប្រាប់ថា រូបនាងបច្ចុប្បន្ន កំពុងតែទទួលបាន ចំណងដៃកូនស្រីម្នាក់ហើយ ជាមួយគ្នានេះ តារាសម្តែង កុល ដាវី ត្រូវគេដឹងថា ចង់បានកូនជាខ្លាំង ហើយចុងក្រោយ ពេលនេះ រូបនាងទទួលបានផល ដូចបំណងហើយ មិនតែប៉ុណ្ណោះ បណ្តាអ្នកគាំទ្រ ជូនពររូបនាងនិងកូនស្រីឲ្យមាន សុខភាពល្អនិងសំណាងល្អ កុំឲ្យមានបញ្ហាដូចមុនទៀត៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]