ភ្នំពេញ៖ ការរៀបការគឺជារឿងមួយដ៏ធំបំផុតសម្រាប់មនុស្សពេញវ័យ នៅពេលពួកគេដឹកដៃគូស្នេហ៍ចូលរោងការ ដើម្បីកសាងជីវិតគ្រួសារតទៅមុខ។ ម្យ៉ាងវិញទៀត បន្ទាប់ពីក្លាយជាប្ដីប្រពន្ធ គូស្វាមីភរិយាគួរចេះអន់ឱន អាធ្យាស្រ័យ ឲ្យតម្លៃ និងផ្ដល់ភាពស្មោះត្រង់ចំពោះគ្នា ទើបរស់នៅជាមួយគ្នាបានយូរ។ ជាពិសេស ត្រូវចេះសម្របខ្លួន រៀនយល់ចិត្ត ហ៊ានលះបង់ធ្វើអ្វីគ្រប់យ៉ាងដើម្បីគ្នា ព្រោះវាជារឿងល្អ។
យ៉ាងណាមិញ សង្គមបច្ចុប្បន្ន មានមនុស្សប្រុសភាគតិចណាស់ ដែលហ៊ានលះបង់ភាពអៀនខ្មាសដើម្បីប្រពន្ធ និងគ្រួសារ។ ក្នុងនោះដែរ បើក្រឡេកមើលតារាប្រុសខ្មែរ លោក ថមមី និងតារាថៃ Siwat Chotchaicharin គេចាប់អារម្មណ៍ឃើញអ្នកទាំងពីរមានចំណុចស្រដៀងគ្នា ជាពិសេសកាយវិការ និងទង្វើដែលពួកគេធ្វើដាក់ប្រពន្ធតែម្ដង។ ពិតណាស់ អ្នកទាំងពីរហ៊ានធ្វើគ្រប់យ៉ាង ឲ្យតែភរិយាខ្លួនមានក្ដីសុខ និងសប្បាយចិត្ត បានសើចសប្បាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង លោក ថមមី និង Siwat Chotchaicharin សុទ្ធតែជាតារាល្បីល្បាញ ដែលមានមហាជនជាច្រើនស្គាល់ តែពួកគេហ៊ានតែងខ្លួនស្លៀកសម្លៀកបំពាក់ដូចស្រី និយាយកំប្លុកកំប្លែង ថតវីដេអូបង្ហោះលើបណ្ដាញសង្គម មិនខ្វល់អ្នករិះគន់ឡើយ។ មិនតែប៉ុណ្ណោះ គេអាចនិយាយបានថា តារាប្រុសទាំងពីររូបនេះជាស្វាមីល្អ ដែលអាចធ្វើឲ្យជីវិតគ្រួសារមានតែស្នាមញញឹមយ៉ាងដូច្នេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]