តារាកម្សាន្ត៖ កាលពីពេលកន្លងទៅ ជឿជាក់ថាប្រិយមិត្តធ្លាប់តែបានឃើញតារាសិល្ប:ស្រីល្បីៗប្រចាំប្រទេសកម្ពុជាមួយចំនួនយករូបទង់ជាតិមកច្នៃធ្វើជាម៉ូតសម្លៀកបំពាក់ ប៉ុន្តែរឹតតែគួរឲ្យកោតសរសើរ និងប្លែកភ្នែកថែមទៅទៀតនោះ ពេលបានឃើញកំពូលតារាចម្រៀងស្រីដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ និសា បានយករូបប្រាសាទព្រះវិហារមកច្នៃបង្កើតជាម៉ូតសម្លៀកបំពាក់ថត បានយ៉ាងស្រស់ស្អាត គ្រប់ជ្រុងគ្មានចន្លោះតែម្តង។
យ៉ាងណាមិញ បើយើងមកសង្កេតឲ្យបានលម្អិតទៅលើឈុតប្រាសាទព្រះវិហារមួយឈុតនេះយើងឃើញថា មានរំលេចទៅដោយក្បូរក្បាច់ ឌិនយ៉ាងជំនាញ អមដោយហូលផាមួងខ្មែរ ដែលជួយបង្កើនសម្រស់អ្នកនាង សុគន្ធ និសា ឲ្យរឹតតែស្រស់ស្អាត សមសួនជានារីខ្មែរ ថែវប្បធម៌ជាតិពិតៗតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា ម៉ូតឈុតសម្លៀកបំពាក់ប្រាសាទព្រះវិហារនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន និងយុវជនខ្មែរ ដោយមានការចុចពេញចិត្ត និងចែកផ្សាយពាសពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង៕
ចង់ឃើញថាតើ អ្នកនាងសុគន្ធ និសា ស្រស់ស្អាតយ៉ាងណាក្នុងឈុតប្រាសាទព្រះវិហារនោះ សូមទស្សនារូបភាពខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]