បរទេស៖ ក្រុមហ៊ុន Tesla បានកើនឡើងតម្លៃទីផ្សារជាងចំនួន១ទ្រីលានដុល្លារ កាលពីថ្ងៃចន្ទ ដែលធ្វើឲ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនទី៥ ដែលឈានដល់ចំណុចសំខាន់។ ភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះបានកើនឡើង១២.៦ភាគរយ បន្ទាប់ពីវាបានចុះកិច្ចព្រមព្រៀងលក់រថយន្តចំនួន១០០,០០០គ្រឿង ទៅឲ្យក្រុមហ៊ុនជួលរថយន្ត Hertz។

Tesla គឺជាក្រុមហ៊ុនផលិតរថយន្តដ៏មានតម្លៃបំផុតរបស់ពិភពលោក។ កាលពីមុនមានតែក្រុមហ៊ុន Apple, Microsoft, Amazon និង Alphabet ប៉ុណ្ណោះ ដែលបានឈានដល់តម្លៃប្រមាណ១ទ្រីលានដុល្លារ។ អស់រយៈពេលជាច្រើនឆ្នាំ ក្រុមហ៊ុន​ Tesla បានព្យាយាមបង្កើនការផលិតរថយន្តរបស់ខ្លួន ដែលនាំឲ្យអ្នកវិនិយោគមួយចំនួនប៉ាន់ស្មាន​ថា វានឹងបរាជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កិចព្រមព្រៀងជាមួយក្រុមហ៊ុន Hertz គឺជាការបញ្ជាទិញរថយន្តជួលដ៏ធំបំផុតមិនធ្លាប់មាន សម្រាប់រថយន្តអគ្គិសនី ហើយត្រូវបានគេមើលឃើញថា ជាការបង្ហាញឲ្យឃើញបន្ថែមនៃទំនុកចិត្ត។ ក្រុមហ៊ុន Hertz នឹងបង់ប្រាក់ចំនួន៤.២ពាន់លានដុល្លារ សម្រាប់ម៉ូឌែល 3s ក្នុងរយៈពេល១៤ខែខាងមុខ ដែលស្មើនឹងប្រហែលមួយភាគប្រាំនៃយានយន្តរបស់ខ្លួន។ ក្រុមហ៊ុនជួលនេះក៏នឹងសាងសង់បណ្ដាញស្ថានីយសាកថ្មផងដែរ៕

រថយន្តអគ្គិសនី Tesla

ប្រភព: BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យានជំនិះ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]