ភ្នំពេញ៖ ​អែន ជី គឺជាតារាចម្រៀងសំនៀងផ្អែមម្នាក់ ដែលធ្លាប់បានប្រឡូកក្នុងសិល្បៈ និងអង្រួនបេះដូងយុវវ័យអស់រយៈកាលច្រើនឆ្នាំមកហើយ ជាពិសេសក្នុងកំឡុងពេលដែលអ្នកនាង បានចាប់ដៃគូជាមួយនឹងលោក នីកូ តែម្តង។

ជាការពិតណាស់ ទោះបីជាយ៉ាងណាក្តី តារាស្រីរូបនេះ បានសម្រេចចិត្តដកថយពីសិល្បៈមួយជំហាន ដោយខណៈពេលនេះ បានចាប់អាជីពជាអ្នកជំនួញ ដោយមានអាជីវកម្មជាច្រើននៅក្នុងដៃផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្វីត្បិតតែ អែន ជី ផ្អាកពីវិស័យសិល្បៈមែន ប៉ុន្តែក្រឡេក មើលសម្រស់របស់តារាម្នាក់នេះវិញ គឺសាច់ចាំ និងស្អាតភ្លឹងតែម្តង សូម្បីរូបរាងក៏នៅតូចច្រឡឹង ល្វត់ល្វន់ដដែល រីឯសាច់មុខនៅតែសខ្ចី តឹងណែន មិនខុសពីប៉ុន្មានឆ្នាំឡើយ ដោយមិននឹកស្មានថា អែនជី អាចថែរក្សាសម្រស់ខ្លួនបានល្អដូច្នេះសោះ។

អ្នកគាំទ្រវិញ បាននិយាយសរសើរ តារាស្រីរូបនេះជាហូរហែរ អំពីសម្រស់ និងភាពក្មេងជាងវ័យ ដែលអ្នកនាងនៅតែថែរក្សាបានយ៉ាងល្អឥតខ្ចោះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

 អែន ជី 
 អែន ជី 
 អែន ជី 
 អែន ជី (រូបថ្មី)
 អែន ជី (រូបថ្មី)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អែន ជី តារាចម្រៀង