ភ្នំពេញ៖  ពិតណាស់ បើនិយាយដល់ តារាចម្រៀងស្រី ពេជ្រ សូលីកា និង អែនជី ប្រាកដណាស់ បងប្អូនច្បាស់ជាស្គាល់រួចមកហើយ ពីសមត្ថភាពទឹកដមសម្លេង ​ដ៏ពិរោះរបស់អ្នកទាំងពីរ។ មិនតែប៉ុណ្ណោះ តារាស្រីពីរដួងនេះ អតីតកាល ក៏ធ្លាប់ជ្រកក្នុងទ្រនំលិតកម្មMជាមួយគ្នាផងដែរ។

មិនតែប៉ុណ្ណោះ កន្លងទៅជឿជាក់ថា បងប្អូនអ្នកគាំទ្រប្រាកដ ពិតជាធ្លាប់បានលឺហើយ អែនជី និងពេជ្រ សូលីកា ធ្លាប់មើលមុខគ្នាមិនចំ មិននិយាយរកគ្នាទៀតផង ដោយសារតែការអាក់អន់ចិត្តនិងគ្នា កាលពីក្មេងៗ ដែលគិតមកដល់បច្ចុប្បន្ន អស់រយៈពេលជិត១០ឆ្នាំ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ពេលវេលាកន្លងទៅជាច្រើនឆ្នាំ តារាស្រីពីរដួងនេះ ធ្វើឲ្យអ្នកគាំទ្រ កាន់តែភ្ញាក់ផ្អើលនោះគឺ អែនជី និង សូលីកា បែរត្រលប់មកត្រូវគ្នា អែនជី ថែមទាំង យកពេជ្រ សូលីកា ជាអ្នកតំណាងផលិតរបស់ខ្លួន និងថ្មីៗនេះថែមទាំង ទម្លាយអារម្មណ៍រៀបរាប់ពី ទំនាក់ទំនងខ្លួន ជាមួយគ្នា អែនជី ថែមទាំង អួលដើមកស្រក់ទឹកភ្នែក ក្រោយរៀបរាប់ថា ពេជ្រ សូលីកា គឺជាអ្នកជួយខ្លួនឲ្យបានក្លាយជាអ្នកចម្រៀង ទៀតផង ៕

ចង់ដឹងការរៀបរាប់របស់ អែនជី ទៅកាន់ ពេជ្រ សូលីកា យ៉ាងណា?

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ពេជ្រ សូលីកា និងអែនជី
ពេជ្រ សូលីកា និងអែនជី
ពេជ្រ សូលីកា និងអែនជី
ពេជ្រ សូលីកា និងអែនជី
ពេជ្រ សូលីកា និងអែនជី
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សូលីកា