តារាកម្សាន្ត៖ អាចនិយាយបានថា បទចម្រៀងមិនថាជាចង្វាក់ប្រភេទបែបណាក៏ដោយ វាក៏ជាផ្នែកមួយដែរ ដែលអាចជួយកំដរអារម្មណ៍មនុស្សគ្រប់គ្នាឲ្យមានអារម្មណ៍ល្អនៅពេលដែលបានចាក់ស្ដាប់។ ហើយក្នុងនោះទៀតសោត បទចម្រៀងនីមួយៗ អ្នកនិពន្ធក៏ដូចជាអ្នកចម្រៀងក៏បានសម្រិតសម្រាំងស្នាដៃរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ ដើម្បីឲ្យបទចម្រៀងនោះចេញមកមានអ្នកពេញចិត្តច្រើន។
ហើយបើក្រឡេកមកមើល វិស័យចម្រៀងសម័យក្នុងប្រទេសយើងនាពេលបច្ចុប្បន្ននេះ យើងឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែជឿនលឿនទៅៗ និងមានអ្នកនិពន្ធសម្បូរទេពកោសល្យជាច្រើនបានផលិតបទចម្រៀងល្អ ក្នុងន័យស្នេហាខ្លះ និងក្នុងន័យអប់រំលើកទឹកចិត្តក៏មាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស បទចម្រៀងពីរោះៗរបស់តារាល្បីៗមួយចំនួនដូចខាងក្រោមនេះ សុទ្ធសឹងតែជាបទទទួលបានការគាំទ្រច្រើន ព្រោះអ្នកនិពន្ធបានបង្កប់នូវអត្ថន័យល្អៗ មានការអប់រំជាច្រើន។ ពិសេសជឿជាក់ថានឹងអាចជាកម្លាំងចិត្ត និងជួយលើកទឹកចិត្ដដល់អ្នកដែលកំពុងមានវបត្តិផ្លូវចិត្ត ពេលបានស្ដាប់ហើយ អាចនឹងរឹងមាំតស៊ូជាមួយបញ្ហាដែលកើតមានបានផងដែរ៕
១.បទ «អ្នកមិនអន់ទេ»
ច្រៀងដោយតារាចម្រៀងកញ្ញា ឈីន រតនៈ និពន្ធដោយ ទ្រី សក្កដា។ បទនេះចង់ឲ្យមនុស្សមួយចំនួនកុំទន់ជ្រាយក្នុងរឿងស្នេហា និងរឿងជីវិត។ ទោះបីជាគេបោះបង់យើងចោលពិតមែន តែខ្លួនយើងផ្ទាល់មិនត្រូវបោះបង់ខ្លួនឯងនោះទេ។ ត្រូវធ្វើខ្លួនឲ្យរឹងមាំ ទើបអ្នកដែលបោះបង់យើង មើលមកឃើញថាយើងក៏អាចរស់នៅដោយគ្មានគេបាន។
២.បទ «បន្តិចទៀតលែងអីហើយ»
បទនេះច្រៀងដោយកញ្ញា អ៊ីវ៉ា និពន្ធដោយ ដេវិនស៊ី។ ហើយបទនេះក៏មានពាក្យពេចន៍ជម្រុញចិត្តជាច្រើនសម្រាប់ឲ្យគ្រប់គ្នាចេះរឹងមាំ ចេះដោះស្រាយបញ្ហាដែលជួបប្រទះ ទោះលំបាកប៉ុណ្ណាក៏ត្រូវតស៊ូឲ្យដល់ទីបញ្ចប់។
៣.បទ «ខ្ញុំជឿ»
ច្រៀងដោយ តន់ ច័ន្ទសីម៉ា និពន្ធដោយ វី លាងជី។ បទដងស្រង់ចេញពីរឿង «ខ្ញុំជឿ» ដែលរៀបរាប់ពីការផ្ដល់កម្លាំងចិត្តដល់ខ្លួនឯង ទោះជានៅក្នុងស្ថានភាពណាក៏ដោយ ទោះគ្មានអ្នកផ្ដល់កម្លាំងចិត្តដល់យើងក៏ដោយ តែយើងត្រូវជឿជាក់លើខ្លួនឯង។
៤.បទ «រយលានសង្ឃឹម»
ច្រៀងដោយតារាចម្រៀងហង្សមាសចម្រុះ។ ដែលបទនេះក៏បង្កប់អត្ថន័យអប់រំច្រើនស្ទើរតែពេញមួយបទតែម្ដង។
៥.បទ «ម្នាក់ឯងមិនស្លាប់ទេ»
បទនេះច្រៀងដោយ មាស សុខសោភា និងនិពន្ធដោយ Noly។ ហើយក៏ទទួលបានការគាំទ្រ ត្រូវចិត្តមិត្តយុវវ័យបច្ចុប្បន្នច្រើន ព្រោះវាបង្កើតជាអត្ថន័យលើកទឹកចិត្តក្នុងរឿងស្នេហា។ ទោះជាគ្មានអ្នកណាស្រលាញ់យើងក៏យើងអាចរស់បាន។ រស់នៅម្នាក់ឯងទោះឯកា ក៏ប្រសើរជាងរស់នៅមានគ្នា តែគេមិនបានស្មោះត្រង់នឹងយើង។
៦.បទ «ក្រោកឈរ» និងបទ «រស់ជាខ្លួនឯង»
ជាសំនៀងរបស់កំពូលតារាចម្រៀង សុគន្ធកញ្ញា។ ដែលបទទាំងពីរនេះ និពន្ធដោយលោក សុខ ចាន់ផល និងបានបង្កប់នូវអត្ថន័យអប់រំខ្លាំង និងទទួលបានការកោតសរសើរពីមហាជនខ្លាំងដូចគ្នា។ បទនេះចង់ឲ្យមនុស្សគ្រប់គ្នា រៀនស្គាល់ពីសមត្ថភាពខ្លួនឯង កុំឃើញគេធ្វើអ្វីក៏ទៅធ្វើតាមគេទាំងដែលមិនមែនជាក្ដីស្រមៃរបស់ខ្លួន។
អត្ថបទនេះ ខ្មែរឡូតសូមធ្វើការរក្សាសិទ្ធិ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]