ភ្នំពេញ៖ តារាសម្តែងស្រីដ៏ល្បី សម្បុរស្រអែមស្រស់ សាច់ចាំទោះបីជាមានកូនមួយហើយក្តី អ្នកនាង ឌី សូនីតា បានធ្វើឲ្យប្រិយមិត្ត និងហ្វេនៗដែលជានិយមតែងតែគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីថ្មីៗនេះ នាងបានបង្ហោះវីដេអូប្រមាណជាងកន្លះម៉ោង ពីសកម្មភាពអំឡុងពេលកាលអ្នកនាងពរពោះ។

ព្រមជាមួយគ្នានេះ នៅក្នុងវីដេអូនោះ ឌី សូនីតា បានថតសកម្មភាពជាច្រើនក្នុងអំឡុងពេលដែលនាងបានពរពោះកូនស្រីដំបូង។ ដោយ អ្វីដែលសឹងមិនគួរឲ្យជឿនោះ គឺមើលទៅតារាស្រីរូបនេះ ពិតជាពិបាកខ្លាំងមែនទែន ទាំងចាញ់ ស្គមរីងរៃ និងតែងត្រូវបានបញ្ចូនទៅមន្ទីរពេទ្យញឹកញាប់ទៀតផង។ លើសពីនេះទៅទៀត បើតាមមើលទៅសកម្មភាពទាំងនោះ ឌី សូនីតា សឹងតែដូចមនុស្សពិការទៅហើយ ព្រោះរាល់ពេលនាងទៅណាមកណាគឺតែងតែមានរទះនិងអ្នកចាំជួយលើកគ្រប់ពេល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើទោះបីជាត្រូវឆ្លងកាត់ការលំបាកវេទនាក្នុងអំឡុងពេលពរពោះយ៉ាងណាក្តី ក៏ ទឹកចិត្តអ្នកម្ដាយ ឌី សូនីតា រូបនេះបានពុះពារនិងព្យាយាមបំពេញតួនាទីជាម្ដាយបានយ៉ាងល្អ ដោយការខិតខំនេះ បានធ្វើឲ្យតារាស្រីរូបនេះ សម្រាលបានកូនស្រីដ៏ស្រស់ស្អាត ឃ្យូតគួរឲ្យក្នាញ់ម្នាក់ គិតមកទល់ពេលនេះ កូនស្រីមានអាយុមួយខួបហើយ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម

ឌី សូនីតា
ឌី សូនីតា
ឌី សូនីតា និង គ្រួសារ
ឌី សូនីតា និង កូនស្រី
វីដេអូ ឌី សូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌី សូនីតា