រាជធានីភ្នំពេញ ៖ ពិតណាស់ គូស្វាមីភរិយា តារាចម្រៀង សួស វីហ្សា មួយរយៈចុងក្រោយនេះ មហាជនសម្គាល់ឃើញ អ្នកទាំងពីរឡើងកូដស្រើតៗ ខណៈ ជីវិតរស់នៅក៏កាន់តែមានសុភមង្គល ប្រជាប្រិយភាពហក់ឡើងខ្ពស់ រី​ឯមុនជំនួញវិញ ក៏ជោគជ័យមិនធម្មតាប៉ុន្មានដែរ ជាពិសេសថែមទៀតនោះ​ គឺ រូបនាងនិងស្វាមី ហាក់កាក់កបនឹងការរកស៊ីខ្លាំងណាស់ ដែលពេលនេះ រូបនាង ទិញមាសពេជ្រចូលស្ទើររាល់សប្តាហ៍​​។

មិនតែប៉ុណ្ណោះ ភក្តីស្នេហារបស់ស្វាមីភរិយា១គូនេះ បច្ចុប្បន្ន កំពុងតែផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសគឺ លោក ថមមី ស្វាមីតារាចម្រៀងស្រីនេះ ជាបុរសដែលចេះដឹងទុក្ខធុរៈភរិយា ហ៊ានលះបង់ធ្វើរឿងគ្រប់យ៉ាង ដើម្បីឲ្យភរិយា និងកូនបានស្រណុកខ្លួន និងរីករាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ​ លោក ថមមី បានដឹកដៃភរិយារបស់ខ្លួន ទៅចុះកុងត្រាបើកគម្រោងដីឡូតិ៍លំនៅដ្ឋានធម្មជាតិ ថមមី-វីសា ធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេល ថមមី ហៅភរិយារបស់ខ្លួនថា ជាលោកជំទាវ ដែលសំណួរនេះនៅតែជា ចម្ងល់ថាតើ លោកថមមី ឡើងជាឧកញ៉ាហើយ?។

គួរបញ្ជាក់ផងដែរថា លោក ថមមី បានបង្ហើបយ៉ាងដូច្នះថា ៖

លោក ថមមី

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង សួស វិហ្សា
លោក ថមមី
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា