តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងជាពិសេសអ្នកដែលនិយមគាំទ្រ និងតាមដានព័ត៌មានសិល្ប:កម្សាន្ត ប្រាកដជាធ្លាប់បានទទួលជ្រាបនូវរឿងរ៉ាវរបស់តារាកំប្លែងដ៏ល្បី អ្នកនាង អូនសុកាន់ដា ហៅខ្ញុង ក្រោយប្រកាសខ្លួនថាក្ស័យធន និងបានធ្វើសន្និសីទសារព័ត៌មានបង្ហាញពីបំណុលរបស់ខ្លួន ប្រាប់ទៅមហាជន និងអ្នកគាំទ្រកាលពីពេលកន្លងទៅ។
យ៉ាងណាមិញ ក្រោយកើតរឿងរ៉ាវដ៏ភ្ញាក់ផ្អើលនេះ ស្រាប់តែថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយ ដែលជាម្ចាស់បំណុលរបស់អ្នកនាង អូន សុកាន់ដា ហៅខ្ញុង បានបង្ហោះសារមួយឃ្លាដ៏មានន័យ និងទទួលបានការស្ងើចសរសើរពីសំណាក់អ្នកលេងបណ្តាញហ្វេសប៊ុក ក្រោយពេលដែលម្ចាស់បំណុលរូបនេះ មិនយកប្រាក់ជំពាក់ភ្លាមៗ ហើយថែមទាំងឧបត្ថម្ភប្រាក់៣០០ដុល្លារឲ្យធ្វើជាដើមទុនជូនដល់អ្នកនាងខ្ញុង និងស្វាមីថែមទៀតផង។ ជាក់ស្តែងនៅក្នុងសារនោះ ម្ចាស់បំណុលចិត្តធម៌រូបនេះ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា កាលពីពេលកន្លងទៅ តារាកំប្លែងដ៏ល្បីអ្នកនាង អូន សុខកាន់ដា ហៅខ្ញុង បានប្រកាសថាខ្លួនជំពាក់បំណុលគេសរុបដល់ទៅជា៥៧មុឺនដុល្លារ ហើយប្រកាសថាខ្លួនមិនអាចបន្តបង់ការជូនម្ចាស់បំណុលតទៅទៀតបានទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]