រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីយប់មិញនេះ ការប្រកួតសម្រស់ Miss Universe Cambodia 2021 បានមកដល់វគ្គផ្តាច់ព័ត្រ ហើយថែមទាំង រកឃើញផងដែរ នូវម្ចាស់មកុដថ្មីបន្តតំណែងពី កញ្ញា រ៉េត សារីតា ផងដែរដែលម្ចាស់ជ័យលាភីបានទៅលើ កញ្ញា ងិន ម៉ារ៉ាឌី។
យ៉ាងណាមិញ លើឆាក Miss Universe កាលពីយប់មិញនេះ ក៏ធ្វើឲ្យមហាជន ភ្ញាក់ផ្អើលផងដែរ ក្រោយឃើញ ការសម្តែងរបស់ តារាចម្រៀង កញ្ញា ពេជ្រ សោភា ទោះមានពេលតិចតួចក្នុង ការបង្ហាញមុខក្តី តែរូបនាង បានសម្រិតសម្រាំង សិល្បៈបុរាណខ្មែរស្ទើរគ្រប់ជ្រុងជ្រោយ តាមលទ្ធភាពដែលអាចធ្វើបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ក្នុងនោះ គេឃើញ តារាចម្រៀងរូបនេះ បានស្លៀកឈុតធ្វើពីក្រមាខ្មែរ ស្នាដៃកូនខ្មែរសុទ្ធសាធ លើសពីនេះទៅទៀត រូបនាង ក៏បានបង្ហាញនូវសិល្បៈបុរាណខ្មែរ ដែលរូបនាង អះអាងថា ជាឈុតឆាកដកចេញពី រឿងរាមកេរ្ត៍ផងដែរ ដែលព្រឹត្តិការណ៍នេះ ធ្វើឲ្យបងប្អូនខ្មែរយ៉ាងច្រើន ផ្ទុះការគាំទ្រនិងពេញចិត្តជាពន់ពេក ព្រោះកន្លងមក លើឆាកប្រកួតបែបអន្តរជាតិមួយនេះ ហាក់មិនសូវមានការបង្ហាញ និងផ្សព្វផ្សាយពីវប្បធម៌ខ្មែរច្រើនដល់ថ្នាក់នេះពីមុនមកឡើយ។
ជាងនេះទៅទៀត សូម្បីតែ អ្នករៀបចំកម្មវិធីខ្នាតធំនេះ លោក ម៉ែន និមលរតន៍ ក៏បង្ហាញអារម្មណ៍យ៉ាងដូច្នេះដែរ ចំពោះតារាចម្រៀងរូបនេះ ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ចុចនៅទីនេះ ដើម្បីមើលវីដេអូពេញ ៖ https://fb.watch/8XsRkW8MND/ បទចម្រៀង ពេជ្រ សោភា នៅម៉ោងទី ២:៥៣ៈ០០
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]