ភ្នំពេញ៖ អតីត Freshie Boy លោក មូល សុវណ្ណគីរី ជាតារាសម្ដែងប្រុសសាច់សមានមន្តស្នេហ៍មួយរូប ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។ ពិតណាស់ ចាប់តាំងពីឈានជើងចូលសិល្បៈមក តារារូបនេះកាន់តែមានឈ្មោះល្បីល្បាញ និងមានភាពមមាញឹកជាមួយការងារច្រើនគួរឲ្យកត់សម្គាល់។ ដោយលោកតែងតែបង្ហាញមុខថតនៅក្នុង MV របស់តារាល្បីៗជាច្រើន សុទ្ធតែជាបទផ្ទុះល្បីផងដែរ។
យ៉ាងណាមិញ ស្របពេលសាងកេរ្ដិ៍ឈ្មោះឲ្យល្បី ស្រាប់តែលោក មូល សុវណ្ណគីរី បានបាត់មុខពីសិល្បៈស្ងាត់ឈឹងតែម្ដង។ បើទោះបី មិនបង្ហាញមុខនៅលើវិថីសិល្បៈក៏ពិតមែន តែតារារូបនេះ នៅតែមានហ្វេនរង់ចាំការវិលត្រលប់មកសម្ដែងសារជាថ្មីម្ដងទៀត។ ក្នុងនោះដែរ បើក្រឡេកទៅមើលរូបសម្បត្តិតារារូបនេះ ឃើញថាមានមុខមាត់ស្អាត រូបរាងស្រស់សង្ហាគួរឲ្យទាក់ទាញខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ប្រិយមិត្តច្បាស់ជាមិនសូវបានឃើញលោក មូល សុវណ្ណគីរី ច្រើនឆ្នាំ តែអ្វីដែលនឹកស្មានមិនដល់នោះ តារារូបនេះបានធ្វើឲ្យមហាជន និងហ្វេន ភ្ញាក់ផ្អើលនឹងមុខមាត់ថ្មី ខណៈទម្រង់មុខ និងច្រមុះលោកមានសភាពខុសប្លែកឆ្ងាយជាងពីមុន។ ដោយសម្រស់ និងមុខមាត់ថ្មី អតីតFreahie Boy រូបនេះ មើលទៅពិតជាស្អាតខ្លាំង បើប្រៀបធៀបសម្រស់ពីមុននិងបច្ចុប្បន្ន។ ម្យ៉ាងវិញទៀត បន្ទាប់ពីតារារូបនេះ បង្ហាញមុខលើបណ្ដាញសង្គមសារជាថ្មី មានហ្វេនជាច្រើនបានសរសើរពី រូបសម្បត្តិលោកគ្រប់ៗគ្នាសឹងមិនដាច់ពីមាត់៕
សូមទស្សនារីបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]