កម្សាន្ត៖ អាចនិយាយបានថា នៅក្នុងសង្គមបច្ចុប្បន្ន ការកែសម្ផស្សគឺជារឿងដ៏ពេញនិយមបំផុត មិនថាមនុស្ស ឬមនុស្សស្រីឡើយគឺអាចវះកាត់កែសម្ផស្ស ផ្លាស់បប្ដូរសម្រស់បានដូចៗគ្នា។ ពិតណាស់ បើក្រឡេកមើលសិល្បករ សិល្បការិនីខ្មែរ ភាគច្រើនឃើញកែទម្រង់មុខ ធ្វើច្រមុះ កាត់ ត្របកភ្នែកជាដើម។ 

យ៉ាងណាមិញ បើទោះបីក្នុងនាមជាអ្នកសិល្បៈ មានឈ្មោះល្បីល្បាញក៏ពិតមែន ប៉ុន្តែតារាជាច្រើន ហាក់មិនលាក់បាំងរឿងកែសម្ផស្ស តែបែរជាបើកចំហរប្រាប់បង្ហាញទៅកាន់ ហ្វេនៗឲ្យបានដឹងទៀតផង។ មួយវិញទៀត សម្រស់គឺជាផ្នែកមួយយ៉ាងសំខាន់សម្រាប់អ្នកសិល្បៈ ទើបតារាជាច្រើន នាំគ្នាទៅកែមុខមាត់ខ្លួនឯងយ៉ាងដូច្នេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បើងាកមើលសិល្បករសង្ហាមានមន្តស្នេហ៍ពីររូប ដែលតែងតែទទួលបានការសរសើរពីរូបសម្បត្តិធម្មជាតិស្អាតសង្ហានោះ ថ្មីៗនេះ តារាទាំងពីរនាក់នោះ បានទៅកែមុខមាត់ថ្មី ធ្វើឲ្យហ្វេនភ្ញាក់ផ្អើលគ្រប់គ្នា។ ហើយមុខមាត់ថ្មីអ្នកទាំងពីរ ពិតជាស្អាតប្លែកជាងមុខដើម ពោលគឺមើលសឹងមិនស្គាល់តែម្ដង។ ហើយតារាប្រុសដែលកែមុខបានស្អាតប្លែកនោះមានដូចជា៖ 

១៖ លោក មូល សុវណ្ណគីរី

លោក មូល សុវណ្ណគីរី ក្រោយប្រឡូកចូលសិល្បៈជាថ្មីម្ដងទៀត លោកបានកែមុខ មើលទៅស្រស់ស្អាតប្លែកតែម្ដង។ 

 លោក មូល សុវណ្ណគីរី
លោក មូល សុវណ្ណគីរី
លោក មូល សុវណ្ណគីរី

២៖ ប្រុសខួច

តារាសម្ដែងថ្ពាល់ខួច ញញឹមស្រស់ ប្រុសខួច ថ្មីៗនេះលោកធ្វើឲ្យមហាជនភ្ញាក់ផ្អើល សឹងមិនជឿថារូបលោកហ៊ានទៅកែមុខយ៉ាងដូច្នេះឡើយ ក៏ព្រោះតែមុខមាត់ពីធម្មជាតិស្អាតគ្មានចន្លោះណាទាស់ភ្នែកនោះទេ។ ដោយមុខមាត់ថ្មីតារារូបនេះស្អាតដូចកូនកាត់អ៊ីចឹងមិនថាទម្រង់មុខ ច្រមុះ និងភ្នែក៕ 

ប្រុសខួច
ប្រុសខួច
ប្រុសខួច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មូល សុវណ្ណគីរី