អាមេរិក៖ បើរម្លឹកដល់តួអង្គប្រុសក្នុងរឿង «អង្គលីមាល៍» និង«ស្តេចដំរីស» ជឿជាក់ថាប្រិយមិត្តមួយចំនួនធំច្បាស់ជានៅចាំលោក នួន សុផល។ ដោយតារាជើងចាស់រូបនេះ ធ្លាប់បានចូលរួមសម្ដែងក្នុងខ្សែភាពយន្តបុរាណល្បីៗជាច្រើន ហើយរឿងដែលលោកសម្ដែងសុទ្ធសឹងតែ ទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនផងដែរ។ ម្យ៉ាងវិញទៀត តារាប្រុសសម្បុរស្រអែមរូបនេះ ចាប់ផ្ដើមចូលសិល្បៈតាំងពីទសវត្សរ៍ ៩០-២០០០ ហើយលោកក៏បានលាឈប់ពីការសម្ដែង នៅក្នុងឆ្នាំ ២០០៤ មកទល់សព្វថ្ងៃនេះ។

យ៉ាងណាមិញ បន្ទាប់ពីលាឈប់ពីការងារសិល្បៈរបស់ខ្លួន លោកក៏បានចាកចេញពីមាតុប្រទេស ដើម្បីទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិក និងបានរៀបការ កសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល។ ប៉ុន្តែគេសង្កេតឃើញនៅលើគណនីដែលលោក នួន សុផល តែងតែបង្ហោះ បានត្រឹមផុសរូបជាមួយកូនស្រីបណ្ដូលចិត្តតែមួយ បង្ហាញសកម្មភាពយ៉ាងស្និទ្ធស្នាលស្ទើរគ្រប់ពេលតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ រាល់រូបភាព ដែលលោក នួន សុផល បានបង្ហោះតែងតែបញ្ចេញនូវស្នាមញញឹមយ៉ាងរីករាយខ្លាំង ខណៈរស់នៅលើទឹកដីសហរដ្ឋអាមេរិកមានក្ដីសុខយ៉ាងដូច្នេះ។ តួយ៉ាង បើងាកមើលមុខមាត់ របស់តារារូបនេះនៅតែមានភាពស្រស់សង្ហាដដែល គ្មានអ្វីប្រែប្រួលសោះឡើយបើធៀបនឹងកាលពីមុន គ្រាន់តែពេលនេះ លោក មានសាច់ឈាមជាងមុនតែប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

  លោក នួន សុផល 
លោក នួន សុផល 
លោក នួន សុផល 
  លោក នួន សុផល 
  លោក នួន សុផល 
  លោក នួន សុផល 
លោក នួន សុផល និងកូនស្រី 
លោក នួន សុផល និងកូនស្រី 
លោក នួន សុផល និងកូនស្រី 
លោក នួន សុផល និងកូនស្រី 
លោក នួន សុផល និងកូនស្រី 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នួន សុផល