ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាសម្ដែងកញ្ញា ព្រះកាយច័ន្ទ បានជួបរឿងអកុសលមួយ ដោយលោកឪពុកជាទីគោរពរបស់នាង បានទទួលមរណភាព។ ក្នុងនោះដែរ បន្ទាប់ពីទទួលបានដំណឹងថាឪពុករបស់តារាស្រីរូបនេះទទួលមរណភាព មានមហាជន និងមិត្តភក្ដិរួមអាជីពជាច្រើន បានសម្ដែងនូវក្ដីសោកស្ដាយ និងបង្ហោះសារចូលរូមរំលែកទុក្ខគ្រប់គ្នា។
យ៉ាងណាមិញ បន្ទាប់ពីឪពុកទទួលមរណភាព ថ្មីៗនេះនាងកំពុងដឹងដៃកូនសិស្សរបស់នាង សមត្រៀមរាំរបាំជូនបុណ្យ៧ថ្ងៃឪពុកខ្លួនជាលើកចុងចុងផងដែរ។ ពិតណាស់ គេដឹងផងដែរថា កញ្ញា ព្រះកាយច័ន្ទ ជានាថការីរបាំបុរាណខ្មែរមួយរូប ដែលមានសមត្ថភាពពិតប្រាកដ និងច្បាស់លាស់ម្នាក់។ ហើយបច្ចប្បន្នតារាស្រីរូបនេះ ក៏បានបើកក្លឹបសិល្បៈបង្រៀនដល់ប្អូនៗជំនាន់ក្រោយ ដើម្បីហ្វឹតហាត់រៀនពីចំណេះជំនាញសិល្បៈផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរ នៅពីក្រោយភាពជោគជ័យរបស់កញ្ញា ព្រះកាយច័ន្ទ គឺជាលោកឪពុករបស់នាងផ្ទាល់តែម្ដង។ ម្យ៉ាងវិញទៀត គ្រប់ពេលដែលនាងចេញទៅសម្ដែងតែងតែមានឪពុកនៅក្បែរ ចាំជួយមើលថែស្ទើរគ្រប់វិនាទី។ មិនតែប៉ុណ្ណោះ ឪពុកនាងគឺជាអ្នកផ្ដួចផ្ដើមជួយជ្រុមជ្រែងនាងនៅក្នុងវិថីសិល្បៈ ទើបនាងអាចទទួលបានភាពជោគជ័យមកដល់បច្ចុប្បន្ននេះ៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]