ភ្នំពេញ៖ ដូចប្រិយមិត្ត ពិតជាជ្រាបច្បាស់ហើយថា ក្នុងកម្មវិធីប្រកួតជ្រើសរើស បរវកញ្ញាចក្រវាល កម្ពុជា ២០២១ តារាចម្រៀងស្រី អ្នកនាង ពេជ្រ សោភា បានធ្វើចូលរួមជា គណៈកម្មាការ ក៏ដូចជាបានសម្តែង នៅក្នុងកម្មវីធីមួយនេះ ដូច្នេះដែរ។  

ទន្ទឹមនឹងនេះដែរ តារាស្រីរូបនេះ ក៏ទទួលបានការចាប់អារម្មណ៍ជាខ្លាំងណាស់ដែរ ជាមួយនឹងការស្លៀករ៉ូបឆែកត្រឹមភ្លៅ ដែលផ្នែកខាងលើមានពណ៌ស្បែងហាយឡាយជាមួយនឹងក្រមា រីឯផ្នែកក្រោមមានម៉ូតជាក្រមាក្រឡាពណ៌ក្រហម ស និងរំលេចពណ៌ខៀវតិចៗ ចំណែកឯផ្នែកកន្ទុយរ៉ូបមានស្បៃក្រហមផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលចាប់អារម្មណ៍នោះ ម្ចាស់បទ «ហ៊ុយ ហ៊ុយ» រូបនេះ ត្រូវបានមហាជន លាន់មាត់សរសើរ គ្រប់ៗគ្នា ទៅនឹងឈុតមួយនេះ ដែលបានធ្វើឲ្យតារាស្រីរូបនេះ មានភាពលេចធ្លោ គួបផ្សំទៅនឹងរាងកាយ ដែលស្អាតស្រាប់នោះ បានធ្វើឲ្យនាង មានភាពទាក់ទាញថែមមួយកម្រិតទៀត។

ទោះជាយ៉ាងណាក៏ដោយ កាលពីថ្មីៗនេះ នៅបណ្តាញសង្គមហ្វេសប៊ុកជាផ្លូវការរបស់ អ្នកនាង ពេជ្រ សោភា បានធ្វើការចែករំលែក រូបភាពដែលជាអាខោនជនជាតិថៃ បានបង្ហោះរូប កាត់តរូបភាពរបស់តារាស្រីរូបនេះ ចូលរួមកម្មវិធីមួយនេះ ដែលពង្រីកត្រង់ចំនុចក្បាលពោះ ហើយនឹងគូទឲ្យមើលទៅធំ មើលទៅពិតជាអាក្រក់មើលខ្លាំងមែនទែន។

តួយ៉ាង ជាមួយនឹងការចែករំលែកមួយនេះ តារាស្រីរូបនេះ បានបង្ហោះសារមួយ ដែលបែរជាមិនខឹងសម្បារ តែផ្ទុយវិញរូបនាង បែរជាបង្ហោះសារបែបកំប្លែង ប៉ុន្មានឃ្លា​ដោយបានលើកឡើងដូច្នេះថា៖

ពេជ្រ សោភា 

សូមទស្សនារូបភាពខាងក្រោម៖

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
សារដែលពេជ្រ សោភាបានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា