ភ្នំពេញ៖ សិល្បការិនីពហុជំនាញ កញ្ញា សុភ័ក្រ កុសុម៉ា ដែលប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេសគឺប្រិយមិត្តដែលជាហ្វេនៗរបស់កញ្ញា បានជ្រាបច្បាស់រួចមកហើយ អំពីសមត្ថភាពរបស់កញ្ញា​នៅក្នុងវិស័យសិល្ប: ដែលក្រៅតែពីការដែលអ្នកនាងធ្វើជាពិធីការិនី កញ្ញា ក៏ជាតារាចម្រៀង ជាតារាសម្តែង តែងតែបម្រើចំណីអារម្មណ៍របស់ទស្សនិកជន ឲ្យសើចសប្បាយជាមួយ នឹងការសម្តែងរបស់នាងផ្ទាល់តែម្តង។

ម្យ៉ងវិញទៀត ក្រៅពីមានសមត្ថភាព និងទេពកោសល្យហើយ តារាស្រីពូកែវោហារស័ព្ទរូបនេះ កាន់តែមានរូបសម្ផស្ស ស្រស់សោភាប្លែកជាមុន ជាពិសេស រាល់ពេលតារារូបនេះ រៀបចំខ្លួនម្ដងៗ ក៏និយមតុបតែងខ្លួនបែបឃ្យូតៗ ស៊ីវិល័យទាន់សម័យ និងបែបកំប្លែងៗផងដែរ ឃើញថា ស្រស់ស្អាត និងលេចធ្លោខ្លាំងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្រាប់តែពេលថ្មីៗនេះ តារាស្រីកំប្លុកកំប្លែងរូបនេះបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលម្ដងទៀត ដោយ នាងបានបង្ហោះរូបភាពខ្លួនកាលពីក្មេង ដែលគ្រាន់មើលតែទឹកមុខញញឹមស្រស់បញ្ចេញធ្មេញ ក៏កំប្លែងទៅហើយ។ ជាងនេះទៅទៀត កុសុម៉ា កាលពីក្មេងក៏មានសម្បុរស្រឯមស្រាប់ពីធមម្មជាតិ មើលទៅគួរឲ្យស្រលាញ់មិនចាញ់ពេលបច្ចុប្បន្នប៉ុន្មានទេ៕

សូមទស្សនារូបភាពខាងក្រោម៖

សុភ័ក្រ កុសុម៉ា កាលពីក្មេង
សុភ័ក្រ កុសុម៉ា កាលពីក្មេង
សុភ័ក្រ កុសុម៉ា កាលពីក្មេង
សុភ័ក្រ កុសុម៉ា កាលពីក្មេង
សុភ័ក្រ កុសុម៉ា កាលពីក្មេង
សុភ័ក្រ កុសុម៉ា កាលពីក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា