កោះកុង៖ ពិតណាស់ អ្នកនាង យុគ ចិន្តា គឺជាពិធីការិនីជើងចាស់មួយរួប ប្រចាំទូរទស្សន៍ ស៊ីធីអិន ហើយ បើទោះបីជាខ្លួន មានវ័យជ្រេបន្តិចមែន ក៏អ្នកនាងនៅតែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រខ្លាំងជានិច្ចមិនធ្លា់ចុះសោះឡើយ ។
យ៉ាងណាមិញ ថ្មីៗនេះដែរគ្រប់គ្នាសង្កេតឃើញថា អ្នកនាងហាក់មិនសូវបង្ហាញវត្តមានក្នុងកម្មវិធីនានាឡើយ ផ្ទុយទៅវិញ អ្នកម្ដាយសម័យថ្មីរួបនេះ បែរជាចំណាយពេលវេលា សោយសុខនឹងការធ្វើដំណើរកម្សាន្ត ក៏ដូចជាប្រើជីវិតលំហែនៅតាមខេត្តជាមួយធម្មជាតិព្រៃភ្នំ យ៉ាងរីករាយ ជាមួយកូនស្រីសំណព្វ ទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ដូចមុននេះបន្តិច អ្នកនាង យុគ ចិន្តា ក៏បានបង្ហាញរូបភាពយ៉ាងស្រស់ស្រាយជាច្រើនសន្លឹក ក្នុងការប្រជីវិតបែបសាមញ្ញាៗ នៅក្នុងខេត្តកោះកុង ដែលជាផ្ទះលំហែផ្ទាល់ខ្លួនរបស់ពិធីការិនីរូបនេះតែម្ដង។ ដោយក្នុងនោះ មើលទៅ អ្នកនាង យុគ ចិន្តា ពិតជាមានក្តីសុខខ្លាំង ដោយអង្គុយផឹកតែមាត់ទឹក អមនឹងទេសភាពព្រៃភ្នំខៀវស្រងាត់ គ្រាន់តែមើលក៏ដឹងថាស្រស់ស្រាយបាត់ទៅហើយ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]