តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្ងងទៅនេះ នៅក្នុងថ្ងៃរៀបមង្គលការរបស់ពិធីករវ័យក្មេង ស្រស់សង្ហា មុខមាត់កាត់ខ្សែស្រឡាយចិនដ៏ល្បី លោកសារ៉ាវ៉ាន់ បានធ្វើឲ្យមហាជន និងជាពិសេសអ្នកនិយមគាំទ្រលោក បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលបានឃើញរូបថតជាច្រើនសន្លឹកបង្ហាញពីទិដ្ឋភាពដ៏ស្រស់ស្អាត និងមានភាពអធិកអធម នៅក្នុងថ្ងៃរៀបមង្គលការរបស់ខ្លួន ព្រមទាំងឃើញមានវត្តមានចូលរួមរបស់តារាល្បីៗមួយចំនួនថែមទៀតផង។

ជាក់ស្តែង នៅក្នុងពិធីមង្គលការកាលពីម្សិលមិញនោះ គេឃើញមានវត្តមានរបស់កំពូលតារាចម្រៀង និងសម្តែងល្បីៗចូលរួមមានជាអាទិ៍ លោកប៉ែន ចំរុង លោកណារ៉ា កញ្ញា សុភ័ក្រ កុសុម៉ា កញ្ញា សីហា លោករ៉ូលីន លោកនភាល័យ ព្រមទាំងវត្តមានរបស់អ្នកសិល្ប:ប្រុសស្រីជាច្រើននាក់ផ្សេងទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា មុននឹងឈានដល់ថ្ងៃមង្គលការ ពិធីករដ៏ល្បី លោក ម៉ុល សារ៉ាវ៉ាន់ ដែលជាតារាសម្ដែង និងជាពិធីករដ៏ល្បីប្រចាំប៉ុស្ត៍ទូរទស្សន៍ ភីអិនអិន តែងតែបានបង្ហាញរូបភាពស្វីតៗជាមួយគូស្នេហ៍យ៉ាងផ្អែមល្ហែម សមជាគូព្រេងពិតៗតែម្តង៕

ចង់ឃើញថាតើ មានវត្តមានតារាល្បីៗណាខ្លះចូលរួមពិធីមង្គលការរបស់លោក សារ៉ាវ៉ាន់ នោះ សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពតារាល្បីៗចូលរួមពិធីមង្គលការ លោកសារ៉ាវ៉ាន់
ទិដ្ឋភាពតារាល្បីៗចូលរួមពិធីមង្គលការ លោកសារ៉ាវ៉ាន់
ទិដ្ឋភាពតារាល្បីៗចូលរួមពិធីមង្គលការ លោកសារ៉ាវ៉ាន់
ទិដ្ឋភាពតារាល្បីៗចូលរួមពិធីមង្គលការ លោកសារ៉ាវ៉ាន់
ទិដ្ឋភាពតារាល្បីៗចូលរួមពិធីមង្គលការ លោកសារ៉ាវ៉ាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ុល សារ៉ាវ៉ាន់