កម្សាន្ត៖ នៅ ក្នុងចង្កោមសិល្បៈខ្មែរយើងបច្ចុប្បន្ននេះ ឃើញថាមានគូស្នេហ៍តារាៗមួយចំនួនកំពុងតែចាប់ដៃសាងជីវិតគ្រួសាររួមគ្នា រស់នៅ យ៉ាងមានក្ដីសុខនិងមានសុភមង្គលខ្លាំងបំផុត ដោយពួកគេស្រលាញ់គ្នាដោយបើកចំហមិនលាក់លៀម មិនខ្លាចបាត់បង់ប្រជាប្រិយភាពនោះឡើយ។
ជាមួយគ្នានេះដែរ កន្លងមកជារឿយៗ គ្រប់សកម្មភាពរបស់តារាទាំងនេះ ដែលធ្លាប់បានបង្ហាញនៅ លើបណ្ដាញសង្គម បានធ្វើឲ្យអ្នកណាៗឃើញហើយក៏លួចច្រណែនជាមួយចំណងស្នេហ៍ដ៏រីករាយរបស់ពួកគេផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ជីវិតស្នេហារបស់តារាៗនិងអាយដលទាំងប៉ុន្មានាក់ខាងក្រោមនេះ ត្បិតតែពួកគេខ្លះទើបតែស្គាល់គ្នា និងទាក់ទងគ្នាបានត្រឹមរយៈពេលខ្លីពិតមែន ប៉ុន្តែបន្ទាប់ពីមើលចិត្តគ្នាត្រូវរ៉ូវអស់ហើយនោះ ពួកគេក៏សម្រេចចិត្តរៀបការ ក្រាបផ្ទឹមនៅ ពីមុខមេបាចាស់ទុំតាមប្រពៃណី នៅ ក្នុងឆ្នាំ ២០២១ បន្តបន្ទាប់គ្នាតែម្ដង។ ដោយក្នុងនោះទៀតសោត ទោះបីអ្នកខ្លះ មិនបានរៀបចំពីធីលក្ខណៈធំដុំព្រោះបញ្ហាជំងឺកូវីដ១៩ពិតមែន ប៉ុន្តែពិធីមង្គលការរបស់ពួកគេ ពិតជាធ្វើឲ្យហ្វេនៗរំភើបចិត្ត និងពោលពាក្យចូលរួមអបអរគេជាហូរហែផងដែរ៕
ពួកគេទាំងនោះ រួមមាន៖
១.Admin ជីងចក់
អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់ដ៏ល្បីរូបនេះ បានចូលរោងការកាលពីថ្ងៃទី ១០ ខែ វិច្ឆិកា ២០២១។

២.ម៉ែ រួយ
បុគ្គលជោគជ័យក្នុងវិស័យលក់អនឡាញរូបនេះ បានចូលរោងការកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

៣.Love Riya
តារាហ្វេសប៊ុកនិងជាអ្នកលក់អនឡាញដ៏ជោគជ័យរូបនេះ បានចូលរោងការកាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២១។

៤.ឌួង លីនដា
តារាសម្ដែងរូបនេះ បានរៀបការកាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ២០២១។

៥.ម៉ុល សារ៉ាវ៉ាន់
ពិធីកររូបនេះក៏បានរៀបការជាមួយនារីដែលខ្លួនស្រលាញ់កាលពីថ្ងៃទី ០១ ខែវិច្ឆិកា ២០២១។

៦.ឌី លីកា
Miss Grand Cambodia 2018 រូបនេះបានចូលរោងការកាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២១។

៧.នៅ ស៊ីនឿន
តារាចម្រៀង នៅ ស៊ីនឿន ក៏កំពុងត្រៀមចូលរោងការនៅ ថ្ងៃទី ២២ ខែធ្នូនេះហើយដែរ។

៨.វីរៈ និច
តារាចម្រៀងស្រីរូបនេះក៏ធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ ក្រោយពិធីមង្គលការរបស់នាងបានរៀបចំឡើងកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]