រាជធានីភ្នំពេញ ៖ នរណាមិនឆ្ងល់ ទើបមានរឿងជាមួយ នាងខ្ញុង ផ្អើលលើបណ្តាញសង្គមភ្លូកទឹកភ្លូកដីសោះ ស្រាប់តែ ពេលនេះ លេចវត្តមាន តារាសម្តែងស្រី សូ ដានីតា ប្រកាសស្វែងរក តារាសម្តែង សឿ សុធារ៉ា ជាបន្ទាន់ ដោយមិនបង្ហើបមូលហេតុ ធ្វើឲ្យ មហាជននរណាៗក៏ភ្ញាក់ផ្អើល។

ផ្ទុយទៅវិញ ក្រោយផ្ទុះចម្ងល់ច្រើនពេក ចុងក្រោយ អ្នកនាង សូ ដានីតា ព្រមទម្លាយពីដើមចម នៃការប្រកាសស្វែងរក អ្នកនាង សឿ សុធារ៉ា ជាបន្ទាន់នោះ ក៏ព្រោះ ខ្ចីលុយដោះលុយតុនទី​ន ឲ្យកូនៗ ជិត៤ម៉ឺនដុល្លារ ស្រាប់តែពេល បែរជា ស្ងាត់ឈឹង ឆាតមិនតម ខលមិនលើក រហូតដល់ថ្មីៗនេះ ទទួលបានឆ្លើយតបថា រូបនាងមានជំងឺរោគចិត្ត មានលិខិតបញ្ជាក់ពីមន្ទីរពេទ្យទៅវិញ មិនតែប៉ុណ្ណោះ ឲ្យតារាសម្តែង សូ ដានីតា បំភ្លេចចោលទៀត៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា តារាសម្តែង សូ ដានីតា បានប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា ៖

សំណេរ របស់អ្នកនាង សូ ដានីតា
អ្នកនាង សឿ សុធារ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឿ សុធារ៉ា