បរទេស៖ ក្រុមហ៊ុន Tesla កំពុងបើកបណ្ដាញសាកថ្មរបស់់ខ្លួន ទៅកាន់រថយន្តអគ្គិសនីផ្សេងទៀត ជាលើកដំបូង។ ក្រុមហ៊ុននេះមានទីតាំងសាកថ្មចំនួន២៥,០០០ ដែលធ្វើឲ្យវាក្លាយជាបណ្ដាញសាកថ្មធំបំផុត នៅលើពិភពលោក។

ក្រុមហ៊ុនផលិតរថយន្តដែលជាកម្មសិទ្ធិរបស់លោក Elon Musk សង្ឃឹមថា នឹងពង្រីកគម្រោងនេះនៅទូទាំងពិភពលោក។ អ្នកនាំពាក្យក្រុមហ៊ុន Tesla បាននិយាយថា វាតែងតែជាមហិច្ឆតារបស់យើង ក្នុងការបើកបណ្ដាញសាកថ្មទំនើបដល់រថយន្ត ដែលមិនមែនជាយានយន្តអគ្គិសនីរបស់ Tesla ហើយតាមរយៈការធ្វើដូច្នេះ បានលើកទឹកចិត្តអ្នកបើកបរឲ្យប្រើប្រាស់យានយន្តអគ្គិសនី។ ការបោះជំហានមួយនេះគាំទ្រដោយផ្ទាល់ដល់បេសកកម្មរបស់ក្រុមហ៊ុននេះ ក្នុងការពន្លឿនការផ្លាស់ប្ដូរពិភពលោក ទៅកាន់ថាមពលប្រកបដោយនិរន្តរភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឧបករណ៍សាកនឹងដំណើរការជាមួយរថយន្តអគ្គិសនី ដែលមានរន្ធសាកប្រព័ន្ធ CCS។ អ្នកបើកបរដែលមិនប្រើប្រាស់ផលិតផលរបស់ Tesla ហើយចង់ប្រើស្ថានីយសាកថ្ម នឹងត្រូវទាញយកកម្មវិធី និងបង្កើតគណនីមួយ។ បន្ទាប់មកអ្នកប្រើប្រាស់នឹងអាចស្វែងរកទីតាំង សម្រាប់អ្នកមិនបានប្រើប្រាស់ផលិតផលរបស់ Tesla។

ទោះជាយ៉ាងណាក៏ដោយ វាក៏នឹងមានការចំណាយបន្ថែម ចំពោះអ្នកដែលមិនមែនជាអតិថិជនរបស់ Tesla ផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Tesla បានលក់រថយន្តចំនួន២៤១,៣៩១គ្រឿង ក្នុងត្រីមាសទី៣នៃឆ្នាំ២០២១ ដែលបានជួយឲ្យខ្លួនសម្រេចបាននូវតម្លៃទីផ្សារ ចំនួន១ទ្រីលានដុល្លារ៕

ក្រុមហ៊ុនសង្ឃឹមថា នឹងពង្រីកគម្រោងនេះនៅទូទាំងពិភពលោក

ប្រភព: BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យានជំនិះ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]