តារាកម្សាន្ត៖ ចាប់ប្រឡូក បោះជំហ៊ាន ឈានជើងចូលទៅក្នុងវិស័យសិល្ប: ក្នុងអាជីពជាអ្នកចម្រៀងមិនតិចជាង១០ឆ្នាំ តារាចម្រៀងស្រីល្បីៗចំនួន៤នាក់ គឺអ្នកនាងសុគន្ធ និសា កញ្ញា មាសសុខសោភា អ្នកនាងឱក សុគន្ធកញ្ញា និងអ្នកនាងពេជ្រ សោភា នៅតែបន្តទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់មហាជន និងជាពិសេសពីសំណាក់ហ្វេនៗដែលជាអ្នកនិយមគាំទ្រ ដោយសារតែភាពស្រស់ស្អាត និងទឹកដមសម្លេងដ៏ផ្អែមពិរោះរបស់តារាចម្រៀងទាំង៤រូបតែម្តង។

យ៉ាងណាមិញងាកក្រលេកមកមើលអាយុរបស់តារាស្រីទាំង៤រូបនេះវិញ គឺថាតារាស្រីទាំង៤រូបនេះ មានវ័យប្រហាក់ប្រហែលគ្នា ពោលគឺអ្នកនាង សុគន្ធនិសា មានវ័យ៣៨ឆ្នាំ( កើតនៅថ្ងៃទី១ ឧសភា ១៩៨៣) កញ្ញា មាសសុខសោភា មានវ័យ ៣៧ឆ្នាំ​ (កើតនៅថ្ងៃទី២៩ មករា ១៩៨៤) អ្នកនាង ឱក សុគន្ធកញ្ញា មានវ័យ ៣៤ឆ្នាំ( កើតនៅថ្ងៃទី១៤ កញ្ញា ១៩៨៧) និងអ្នកនាង ពេជ្រសោភា មានវ័យ៣៦ឆ្នាំ( កើតឆ្នាំ១៩៨៥) ប៉ុន្តែតារាស្រីទាំង៣ដួងនេះនៅតែរក្សាបាននូវសម្រស់ដ៏ស្រស់ស្អាត ព្រមទាំងរក្សាលំនឹងកេរ្តិ៍ឈ្មោះ និងទទួលបានការគាំទ្រឥតដាច់ពីសំណាក់អ្នកគាំទ្រ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ឃើញថាតើ តារាស្រីទាំង៤ដួងនេះ នៅតែស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

១/. អ្នកនាង សុគន្ធនិសា មានវ័យ៣៨ឆ្នាំ

អ្នកនាង សុគន្ធនិសា

២/. កញ្ញា មាសសុខសោភា មានវ័យ ៣៧ឆ្នាំ​

កញ្ញា មាសសុខសោភា

៣/. អ្នកនាងពេជ្រ សោភា មានវ័យ៣៦ឆ្នាំ

អ្នកនាងពេជ្រ សោភា

 ៤/. អ្នកនាង ឱក សុគន្ធកញ្ញា មានវ័យ ៣៤ឆ្នាំ

អ្នកនាង ឱក សុគន្ធកញ្ញា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា