ភ្នំពេញ៖ បទចម្រៀងបទ «Are you ok»​ របស់ផលិតកម្ម Galaxy Navatra ដែលអ្នកលេង TikTok យកទៅរាំលេងជាច្រើនលានវីដេអូ ល្បីល្បាញពាសពេញពិភពលោកនោះ ពេលនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានផ្ដល់ទិដ្ឋាការឲ្យចេញផ្សាយជាផ្លូវការ។

ទិដ្ឋាការអនុញ្ញាតពីក្រសួង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាចនិយាយបានថា បទ «Are you ok» គឺជាបទចម្រៀងរបស់កម្ពុជាដំបូងគេ ដែលត្រូវបានអ្នកលេង TikTok យកទៅរាំលេងជាច្រើនវីដេអូ ។ បទចម្រៀងមួយបទនេះ ត្រូវបានផលិតឡើងដោយផលិតកម្ម Galaxy Navatra បន្ទាប់ពីផលិតកម្មបានទិញសិទ្ធិពាក្យ Are you ok ពីអ្នកលេង TikTok ម្នាក់នៅខេត្តកំពត ដែលបង្កើតពាក្យនេះឡើង។

បទ «Are you ok» ត្រូវបានគេដឹងថា ច្រៀងដោយកញ្ញា តន់ ចន្ទសីម៉ា ជាកំពូលតារាចម្រៀងវ័យក្មេងនៅក្នុងប្រទេសកម្ពុជា ដែលកំពុងតែមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន។

  កញ្ញា តន់ ចន្ទសីម៉ា

បន្ថែមទៀតនោះ បទចម្រៀងមួយនេះត្រូវបានគេដឹងថា ប្រើពេលផលិតជាច្រើនថ្ងៃ ហើយចំណាយទឹកប្រាក់រាប់ម៉ឺនដុល្លារ ដោយមានការយកចិត្តទុកដាក់ជាខ្លាំងពីថ្នាក់ដឹកនាំផលិតកម្ម ដើម្បីបំពេញតម្រូវការអ្នកគាំទ្រ។ ខណៈដែលមកដល់ម៉ោងនេះ MV បទ «Are you ok» បានផលិតសម្រេចជាស្ថាពរ ព្រមទាំងក្រសួងក៏បានផ្ដល់ទិដ្ឋាការអនុញ្ញាតិឲ្យចេញផ្សាយជាផ្លូវការផងដែរ។

  កញ្ញា តន់ ចន្ទសីម៉ា

មហាជនបានដាក់ក្ដីរំពឹងខ្ពស់ថា បទ «Are you ok» នឹងក្លាយជាបទចម្រៀងទីមួយរបស់កម្ពុជា ដែលមានអ្នកចូលទស្សនាច្រើនជាងគេ ដោយប្រើត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ត្បិតម្នាក់ៗសុទ្ធតែរង់ចាំមើលពីខ្លឹមសារ និងវីដេអូពេញនៃបទចម្រៀងមួយបទនេះគ្រប់គ្នា។

តោះ! ចង់ដឹងថា បទ «Are you ok» ដែលមហាជនអន្ទះសារចង់ដឹងមានខ្លឹមសារ និងអត្ថន័យយ៉ាងណានោះ សូមទស្សនាលើ Channel youtube ថ្មីមួយទៀតរបស់ផលិតឈ្មោះថា CAM-POP Galaxy Navatra ទាំងអស់គ្នា៖

វីដេអូ 
  កញ្ញា តន់ ចន្ទសីម៉ា
  កញ្ញា តន់ ចន្ទសីម៉ា
រូបភាពខ្លះៗនៅក្នុង MV 
រូបភាពខ្លះៗនៅក្នុង MV
រូបភាពខ្លះៗនៅក្នុង MV

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

តន់ ច័ន្ទសីម៉ា