រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្តែងស្រី ព្រះកាយ ច័ន្ទ ត្រូវជួបទុក្ខធំ ក្រោយទទួលដំណឹងថា លោកប៉ា ទទួលមរណភាព ដែលកាលចូលសិល្បៈដំបូងៗ រូបនាងត្រូវបាន លោកប៉ាមួយរូបនេះហើយ ជួយជ្រោមជ្រែងស្ទើរគ្រប់សកម្មភាពសម្តែងរបស់រូបនាង។
ជាមួយគ្នានេះ ជិតដល់ថ្ងៃបុណ្យគម្រប់៧ថ្ងៃ តារាសម្តែងស្រីរូបនេះ និងកូនសិស្ស បានហ្វឹកហាត់ ខណៈរូបនាង កំពុងតែ មានទុក្ខក្រៀមក្រំ ដើម្បីសម្តែងរបាំសិល្បៈបុរាណ ជូនដំណើរលោកឪពុកជាលើកចុងក្រោយ ដោយក្នុងថ្ងៃនោះ គេឃើញ រូបនាងរាំយ៉ាងស្អាត អមជាមួយនឹងទឹកមុខសែនក្រៀមក្រំ និងស្រក់ទឹកភ្នែកថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រាន់តែឃើញបែបនេះ មហាជននិងបណ្តាអ្នកគាំទ្រ ទប់ទឹកភ្នែកស្ទើរតែមិនរួច មើលទៅសែនស្រណោះអាលោះអាល័យខ្លាំងណាស់ ឪពុកធ្លាប់ស្រលាញ់ ធ្លាប់មើលថែទាំ ជួយជ្រោមជ្រែងកូនតាំងពីចូលសិល្បៈ មកទល់ពេលនេះ តារាសម្តែងរូបនេះ ជោគជ័យលើអាជីពសិល្បៈ ក្លាយជាគ្រូរបាំគម្រូម្នាក់ មានក្លឹបហាត់របាំផ្ទាល់ខ្លួន ជាពិសេស ជីវភាពគ្រួសារធូរធាទៅហើយ តែលោកឪពុកបែរជា លាកូនៗទៅរហូតយ៉ាងដូច្នេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]