កម្សាន្ត៖ ជាការពិត អតីតតារាចម្រៀងស្រីសម្លេងផ្អែមក្រអួនក្រអៅទាំងពីរនាក់ខាងក្រោមនេះ មហាជនភាគច្រើនច្បាស់ជាបានស្គាល់យ៉ាងច្បាស់ ព្រោះកាលអំឡុងឆ្នាំ ២០០០ ពួកគេសុទ្ធតែមានប្រជាប្រិយភាពខ្លាំង ពិសេសទទួលបានការគាំទ្រច្រើន តាមរយៈបទចម្រៀងពីរោះៗរបស់ពួកគេ។
ជាមួយគ្នានេះទៀតសោត ស្របពេលកំពុងមានឈ្មោះល្បីល្បាញ ស្រាប់តែកាលនោះ មានរឿងដ៏រន្ធត់បានកើតឡើងលើតារាចម្រៀងស្រីទាំងពីរនាក់នេះ។ ដោយពួកគេត្រូវបានខ្មាន់កាំភ្លើង បាញ់ប្រហារយ៉ាងសាហាវ រហូតស្ទើរតែបាត់បង់ជីវិត តែជាសំណាងត្រូវបានយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យទាន់ពេល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ទោះបីជាតារាចម្រៀងទាំងពីរនេះនៅមានជីវិតរស់មែន ប៉ុន្តែអ្វីដែលបន្សល់ពីក្នុងរឿងរ៉ាវដ៏គួរខ្លាចនោះ គឺពួកគេពេលនេះ បានធ្លាក់ខ្លួនទៅជាពិការ អង្គុយតែនៅលើរទះរុញហើយដើរមិនរួចនោះឡើយ។ ទាំងនេះហើយ ទើបធ្វើឲ្យបណ្ដាអ្នកគាំទ្រឃើញហើយ ពិតជាស្រណោះ អាណិតអ្នកទាំងពីរជាពន់ពេក៕
១.ពៅ បញ្ញាពេជ្រ
អតីតតារាចម្រៀងផលិតកម្មហង្សមាសរូបនេះ ត្រូវគេ បាញ់ប្រហារនាងរបួសធ្ងន់ធ្ងរ ហើយចំណាយពេលជាង១០ឆ្នាំមកហើយដើម្បីព្យាបាលជំងឺ នៅតែមិនទាន់ជារហូតធ្វើឲ្យនាងធ្លាក់ខ្លួនពិការដើរមិនរួចរហូតមកទល់សព្វថ្ងៃ។
២.ទូច ស៊ុននិច
តារាចម្រៀងដ៏មានប្រជាប្រិយភាពរូបនេះ ត្រូវបានគេលបបាញ់ប្រហារកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៣។ ដោយកាលនោះម្ដាយរបស់នាងក៏បានស្លាប់ ហើយនាងក៏ត្រូវរបួសយ៉ាងធ្លន់។ រហូតមកទល់សព្វថ្ងៃ នាងកំពុងរស់នៅសហរដ្ឋអាមេរិក និងមិនទាន់អាចដើរវិញបាននៅឡើយទេ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]