កម្សន្ត៖ អាចនិយាយបានថាអតីតតារាចម្រៀងស្រី ពៅ បញ្ញាពេជ្រ មិនបានលេចមុខក្នុងសិល្បៈទៀតក៏ដោយ តែប្រជាប្រិយភាពនៅតែមាន ហើយមហាជននៅតែនឹកនាដល់រូបនាងដដែល។

 លើសពីនេះទៅទៀត កញ្ញា ពៅ បញ្ញាពេជ្រ ទោះបីមិនបានបង្ហាញមុខក្នុងសិល្បៈដូចមុន ប៉ុន្តែនាងនៅតែបង្ហាញមុខលើបណ្ដាញសង្គម ការខំប្រឹងរកស៊ីដោយកម្លាំងញើសឈាម និងតាមរយៈការឡាយលក់ផលិតផលអនឡាញលើបណ្ដាញសង្គម ទាំងខ្លួនដើរមិនបានក៏ដោយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ច្រើនច្រើនឆ្នាំមកហើយ ដែលកញ្ញា ពៅ បញ្ញាពេជ្រ មិនបានបង្ហាញខ្លួនលើវិថីសិល្បៈ និងបានចេញបទចម្រៀងថ្មីៗ តែមុននេះនាងបានបង្ហើបដំណឹងពីការគ្រោងចេញបទថ្មីសម្រាប់ជូនទៅកាន់ហ្វេនៗ ខណៈនាងបានទៅថតសម្លេងច្រៀងនោះ។ ក្នុងនោះដែរ ក្រោយឃើញបែបនេះ មានហ្វេនជាច្រើន បានបង្ហាញក្ដីរំភើប និងរង់ចាំស្ដាប់បទចម្រៀងរបស់នាងគ្រប់ៗគ្នា៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា ពៅ បញ្ញាពេជ្រ 
  កញ្ញា ពៅ បញ្ញាពេជ្រ 
  កញ្ញា ពៅ បញ្ញាពេជ្រ 
កញ្ញា ពៅ បញ្ញាពេជ្រ 
  កញ្ញា ពៅ បញ្ញាពេជ្រ 
  កញ្ញា ពៅ បញ្ញាពេជ្រ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពៅ បញ្ញាពេជ្រ