តារាកម្សាន្ត៖ ចាប់ប្រឡូកអាជីពនាមជាតារាចម្រៀងសម័យមែនពិត ប៉ុន្តែតារាស្រីខ្មែរមានឈ្មោះបោះសម្លេងចំនួន៣ដួងគឺ កញ្ញា មាស សុខសោភា អ្នកនាង ពេជ្រ សោភា និងតារាចម្រៀងស្រីដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា ជារឿយៗតែងតែបង្ហាញពីទម្រងសិល្ប:បុរាណខ្មែរទាំងនៅក្នុងប្រទេស និងទៅកាន់ឆាកអន្តរជាតិ រហូតទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ពីសំណាក់មហាជន និងអ្នកគាំទ្រទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

ជាក់ស្តែងកាលពីពេលកន្លងទៅនេះ នៅក្នុងការប្រគំតន្រ្តីខ្នាតអន្តរជាតិកូរ៉េ-មេគង្គ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាងឱក សុគន្ធកញ្ញា បានលើកយកនូវរបាំក្បាច់បុរាណខ្មែរ អមដោយអាវច្នៃចេញពីហូល ព្រមទាំងបទចម្រៀងដ៏មានអត្ដន័យមួយបទមានចំណងជើង រស់ជាខ្លួនឯង មកបង្ហាញក្នុងការប្រគំតន្រ្តីនេះ រហូតធ្វើឲ្យបរទេស និងប្រជាពលរដ្ឋខ្មែរ ជាពិសេសហ្វេនៗដែលជាអ្នកនិយមគាំទ្រផ្ទុះការគាំទ្រគ្រប់គ្នាតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាចម្រៀងប្រចាំផលិតកម្មរាម កញ្ញា មាសសុខសោភា ក៏មិនខុសគ្នាជាមួយនឹងអ្នកនាង ឱក សុគន្ធកញ្ញាប៉ុន្មានដែរ ដោយតារាស្រីរូបនេះបានយកទង់ជាតិកម្ពុជាច្នៃចេញជាអាវពាក់ច្រៀងប្រកបដោយទំនុកចិត្ត នៅក្នុងកម្មវិធីប្រគំតន្រ្តីអាស៊ាន រហូតធ្វើឲ្យមហាជនចាប់ភ្លឹក និងផ្ទុះការគាំទ្រយ៉ាងខ្លាំងតែម្តង។ 

ចំណែកឯអ្នកនាង ពេជ្រ សោភា ឯណេះវិញ ក៏រឹតតែគួរឲ្យស្ងើចសរសើរទៅទៀត ដោយតារាស្រីរូបនេះ បានលើកយកល្ខោនខោល ដែលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់កម្ពុជា មកបង្ហាញលើឆាកក្នុងកម្មវិធីប្រកួតបវរកញ្ញាឯកចក្រវាលកម្ពុជា កាលពីពេលថ្មីៗនេះថែមទៀតផង៕

ចង់ឃើញឲ្យកាន់តែលម្អិតជាងនេះទៅទៀតនោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

 អ្នកនាងឱក សុគន្ធកញ្ញា 
អ្នកនាង ពេជ្រ សោភា
កញ្ញា មាសសុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា