សហរដ្ឋអាមេរិក ៖​ ពិតណាស់ បន្ទាប់ពីរៀបការជាមួយស្វាមីអនិកជនរួចហើយនោះ​ តារាសម្តែង​ សារ៉ាយ សក្ខណា បានដកខ្លួនពីសិល្បៈកម្ពុជា ហើយផ្លាស់ទៅរស់នៅលើទឹកដី សហរដ្ឋអាមេរិកជាមួយនឹងស្វាមី ដែលសព្វថ្ងៃនេះ តារាស្រីរូបនេះ មានចំណងដៃកូនប្រុសស្រី២នាក់រួចហើយ។

ជាមួយគ្នានេះ ប្រសិនបើក្រឡេកទៅមើល ជីវិតគ្រួសារតារាស្រីរូបនេះវិញ សែនសុភមង្គលណាស់ ដោយសារតែ រូបនាង រស់នៅទីនោះ ជាមួយនឹងគ្រួសារខាងស្វាមីដែល កក់ក្តៅ ជាពិសេសគឺមាន ស្វាមីដែលពូកែយល់ចិត្តភរិយា ដែលជាញឹកញយ គេឃើញគ្រួសារបស់រូបនាង តែងជួបជុំដើរលេងកម្សាន្តជាមួយគ្នា យ៉ាងមានសេចក្តីសុខ គួរឲ្យច្រណែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ តារាសម្តែងស្រីរូបនេះ និងគ្រួសារខាងស្វាមី ដែលរស់នៅទីនោះ បានប្រមូលគ្នាកូនចៅ រៀបចំកម្មវិធីSuprise ខួបអាពាហ៍ពិពាហ៍ខួប៥០ឆ្នាំ ឲ្យឪពុកម្តាយក្មេក មហាជនឃើញហើយ ក៏រំភើបជំនួសដែរ ក្នុងនោះ លោកឪ៊ពុក ម្តាយក្មេក មិនត្រឹមតែ ភ្ញាក់ផ្អើលនោះទេ តែអ្នកទាំងពីរ ក៏សម្តែងអារម្មណ៍នឹកស្មានមិនដល់ និងរីករាយខ្លាំង រហូតរលីងរលោងទឹកភ្នែក ក៏ព្រោះនឹកស្មានមិនដល់ថា កូនចៅនឹងមកជួបជុំគ្នាធំដុំនិងរៀបចំពិធី យ៉ាងសប្បាយ កក់ក្តៅដល់ថ្នាក់នេះដែរ មិនតែប៉ុណ្ណោះ កូនចៅក៏មានកាដូមានតម្លៃជូនថែមទៀតផង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា