ភ្នំពេញ៖ សង្កេតឃើញថាប៉ុន្មានឆ្នាំនេះ អតីតតារាកំប្លែងស្រី ផន សុផារី បានដកឃ្លាពីវិស័យសិល្បៈហើយ ដោយងាកមកចាប់អាជីពជាសហគ្រិនវិញម្តង ដោយក្នុងពេលនេះ អ្នកនាងមានមុខជំនួញជាច្រើននៅក្នុងដៃផងដែរ។

តួយ៉ាង ក្នុងពេលបច្ចុប្បន្ន តារាស្រីរូបនេះ នឹងគ្រួសារ កំពុងមម៉ាញឹកខ្លាំងក្នុងការងារអាជីវកម្មដែលកំពុងតែត្រូវប៉ាន់ រវល់ស្ទើរតែដកឃ្លាមិនរួចឡើយ ដោយពេលនេះ មើលទៅរាសីអ្នកនាង កំពុងតែឡើងខ្ពស់ត្រដែតខ្ពស់ទៅៗហើយដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ព្រឹកមិញនេះ ផន សុផារី និងគ្រួសារ បានធ្វើការរៀបចំដេគ័រផ្ទះបានយ៉ាងស្អាតផូរផង់តែម្តង ដើម្បីសូត្រមន្តឡើងគេហដ្ឋានវីឡាប្រណីតថ្មី ដើម្បីតម្លើងរាសីយកពរជ័យបន្ថែមផងដែរ ដោយអ្នកនាងបានអញ្ជើញបងប្អូនញាតិមិត្តមកចូលរួមក្នុងកម្មវិធីនេះផងដែរ។ យ៉ាងណាមិញ វីឡារបស់អ្នកនាង មានទីតាំងនៅក្នុងក្នុងបុរីប៉េងហួតបឹងស្នោរដោយមានតម្លៃប្រមាណជាដល់ខ្ទង់រាប់មុឺនដុល្លារឯណោះ។

ក្រៅពីមហាជនជាច្រើនក៏បាននាំគ្នាមកអបអរ និងជូនពរដល់ ផន សុផារី និងគ្រួសារ ឱ្យ​រស់នៅកាន់តែមានសុភមង្គល និងមុខជំនួញកាន់តែមានភាពជោគជ័យថែមមួយកម្រិតទៀតផងដែរ៕

សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

ផន សុផារី និងគ្រួសារ 
ផន សុផារី និងគ្រួសារ
ផន សុផារី និងគ្រួសារ ពេលសូត្រមន្តឡើងគេហដ្ឋានថ្មី 
ផន សុផារី និងគ្រួសារ ពេលសូត្រមន្តឡើងគេហដ្ឋានថ្មី 
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផន សុផារី