ភ្នំពេញ៖ បច្ចុប្បន្នតារាសម្ដែងលោក ឆឹម សក្កដា ជាសិល្បករដ៏ល្បីមួយរូបដែលមានសមត្ថភាព និងទេពកោសល្យអាចសម្ដែងបានយ៉ាងល្អឥតខ្ចោះ ម្យ៉ាងតារារូបនេះក៏អាចច្រៀងបានយ៉ាងពីរោះថែមទៀតផង។ លើសពីនេះទៅទៀត ចាប់តាំងពីប្រឡូកក្នុងវិស័យសិល្បៈមកទល់នឹងពេលនេះ កេរ្ដិ៍ឈ្មោះលោកហាក់កាន់តែល្បីល្បាញ មានមហាជនគាំទ្រ និងចូលចិត្តច្រើនលើសដើម បើតាមការសង្កេតឃើញ។ 

ជាមួយគ្នានេះដែរ បើនិយាយពីការងារសិល្បៈវិញ គេឧស្សាហ៍ឃើញលោក ឆឹម សក្កដា តែងតែបង្ហាញវត្តមានក្នុងខ្សែភាពយន្តល្បីៗ ហើយតែងតែដើរជាតួឯកប្រុសស្ទើរគ្រប់រឿងតែម្ដង។ ក្នុងនោះដែរ បើក្រឡេកទៅមើលរូបសម្បិត្តវិញ ពីមួយឆ្នាំទៅមួយឆ្នាំតារារូបនេះកាន់តែសង្ហា ជាពិសេសមានសាច់ឈាមភ្លឺមាំទាំជាងពេលចូលសិល្បៈដំបូងៗ ខណៈហាត់ប្រាណជាប្រចាំយ៉ាងដូច្នេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ក្រោយហាត់ប្រាណដើម្បីទទួលបានសុខភាពល្អ និងបង្កើនរូបរាងឲ្យមើលទៅសង្ហាផងនោះ ថ្មីៗនេះលោក ឆឹម សក្កដា បានបង្ហោះរូបថតនៅវាលស្រែដឹកក្របី ព្រមទាំងដោះអាវ​ស្លៀកត្រឹមក្រមា បញ្ចេញសាច់ដុំតឹងណែន មើលទៅមានភាពទាក់ទាញ ស៊ីអារម្មណ៍ខ្លាំង។ មិនតែប៉ុណ្ណោះ រូបភាពថ្មីមួយនេះ ត្រូវបានមហាជន និងហ្វេនជាច្រើនសរសើរពីរូបរាងរបស់លោកគ្រប់ៗគ្នាតែម្ដង។ គួរបញ្ជាក់ផងដែរថា តារាសម្ដែងរូបនេះមិនសូវបានបង្ហោះរូបភាពដោះអាវប៉ុន្មានឡើយ តែក្រោយពេលបង្ហោះរូបភាពថ្មីនេះរួច ក៏ទទួលបានការចាប់អារម្មណ៍ពីអ្នកលេងបណ្ដាញង្គមខ្លាំង។ 

សូមទស្សនារូបភាពខាងក្រោម៖

  លោក ឆឹម សក្កដា
  លោក ឆឹម សក្កដា
  លោក ឆឹម សក្កដា
  លោក ឆឹម សក្កដា
  លោក ឆឹម សក្កដា
  លោក ឆឹម សក្កដា
  លោក ឆឹម សក្កដា
  លោក ឆឹម សក្កដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆឹម សក្កដា