កម្សាន្ត៖ កាលពីពេលថ្មីៗនេះ កំពូលតារាចម្រៀងអ្នកនាង ពេជ្រ សោភា បានបង្ហោះសារមួយរៀបរាប់ពីទំនាក់ទំនងខ្លួននឹងគូដណ្ដឹង។ ហើយសារមួយនោះនាង ហាក់ចង់បញ្ចប់នូវទំនាក់ទំនងរបស់នាង និងគូដណ្ដឹងយ៉ាងដូច្នោះដែរ។
លើសពីនេះទៅទៀត អ្នកនាង ពេជ្រ សោភា ថែមទាំងបង្ហាញម្រាមដៃមិនពាក់ជញ្វៀនភ្ជាប់ពាក្យថែមទៀតផង រហូតធ្វើឲ្យហ្វេនសង្ស័យថា នាងនិងលោក ឆឹម សក្កដា អាចនឹងឈានដល់ផ្លូវបែកគ្នា។ មួយវិញទៀត បន្ទាប់ពីហ្វេនឃើញសារទាំងនោះរួច ម្នាក់ៗពិតជាសេដជំនួស ហើយពោលពាក្យស្ដាយគ្រប់ៗគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែរឿងដ៏នឹកស្មានមិនដល់នោះ មុននេះលោក ឆឹម សក្កដា ដែលជាគូស្នេហ៍អ្នកនាង ពេជ្រ សោភា បានបង្ហោះវីដេអូពីសកម្មភាពអ្នកទាំងពី សើចសប្បាយ ញញឹមបិទមាត់មិនជិត។ ហើយរឿងនេះ តាមពិតតារាចម្រៀងរូបនេះ Prank ទៅកាន់ហ្វេនរបស់ខ្លួនសោះ។ ទោះបីជាយ៉ាងណា ហ្វេននៅតែអបអរសាទរ ដែលដឹងថាគូដណ្ដឹងមួយគូនេះ មិនបានចែកផ្លូវគ្នានោះឡើយ៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]