ភ្នំពេញ៖ ក្រុមហ៊ុន តាន់ចុងម៉ូធ័រ ខេមបូឌា ភីធីវ៉ាយ អិលធីឌី (Tan Chong Motor (Cambodia) Pty. Ltd. (“TCMC”), ដែលជាក្រុមហ៊ុនលក់ និង ចែកចាយផ្ដាច់មុខនូវរថយន្តនីសាន់ ក្នុងព្រះរាជាណាចក្រកម្ពុជា និងជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Tan Chong Motor Holdings Berhad (ប្រទេសម៉ាឡេស៊ី) ។ ក្រុមហ៊ុន តាន់ចុងម៉ូធ័រខេមបូឌា មានក្ដីសោមនស្សរីករាយបំផុតបាននាំមកនូវរថយន្តស៊េរីថ្មី Nissan TERRA & Nissan ALMERA ដែលបាននាំចូលក្នុងទីផ្សារប្រទេសកម្ពុជា។

លោកហួត គឹមម៉េង នាយកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនតាន់ចុងម៉ូទ័រខេមបូឌាប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ក្នុងការថ្លែងសន្ទរកថារបស់លោកថា

រថយន្តនីសាន់ Terra ស៊េរីថ្មីជារថយន្តប្រភេទ SUV សម្រាប់គ្រួសារមានប្រាំពីកៅអី កាន់តែទំនើប ប្រព័ន្ធការពារសុវត្ថិភាពល្អផ្ដាច់គេ ផ្ដល់ការកម្សាន្ត និង ភាពទំនើបដ៏សម្បូរបែបសម្រាប់គ្រួសារនៃប្រជាពលរដ្ឋកម្ពុជា ។ ខាងក្នុងមានភាពស្រស់ស្អាតប្រកបដោយបរិក្ខាទំនើបៗកាន់តែទាក់ទាញ ។

ផ្នែកខាងក្នុងមានពីរពណ៌ដ៏ស្រស់ស្អាត ចង្កូតរាងអក្សរ D ថ្មី ប្រអប់លេខរចនាថ្មីបន្ថែមមុខងារ ហ្រ្វាំងជំនួយក្រោយពេលចូលចត (e-Parking Brake) និង អេក្រង់ជំនួយដល់ការបើកបរដ៏ទំនើប 7 អ៊ិញកម្រិតភ្លឺច្បាស់ថ្មី ។ ដោយត្រូវបានបង្កើតឡើងសម្រាប់ផ្ដល់ក្ដីរំភើបរីករាយដល់ក្រុមគ្រួសារទាំងមូល មុខងារផ្ដល់ការកម្សាន្តរបស់រថយន្តនីសាន់ Nissan Terra ក៏ត្រូវបានធ្វើឲ្យកាន់តែប្រសើរឡើង ដែលក្នុងពេលបច្ចុប្បន្ននេះ មុខងារផ្ដល់ការកម្សាន្តនេះមានក្នុង អេក្រង់ថាច់ ស្គ្រីនទំនើបទំហំ 8 អុិញដ៏ទំនើបរបស់នីសាន់ ប្រើជាមួយនិងកម្មវិធីApple CarPlay និង Android Auto អេក្រង់កាម៉េរ៉ាមើលក្រោយអាចបត់ចុះទំហំ 11 អ៊ិញ និង ប្រព័ន្ធសំឡេងដ៏ល្អលំដាប់កំពូលជាមួយនិងបាស់ 8 គ្រាប់ម៉ាក BOSE។

រថយន្តនីសាន់ Terra ស៊េរីថ្មីក៏បំពាក់នូវមុខងារការពារសុវត្ថិភាពតាមលក្ខណៈបច្ចេកទេសទំនើបដូចជា ប្រព័ន្ធតាមដានទិដ្ឋភាពជុំវិញរថយន្តដ៏វៃឆ្លាត ជាមួយនិងប្រព័ន្ធចាប់សញ្ញាខាងមុខ និង ក្រោយរថយន្តពេលចត ប្រព័ន្ធត្រួតពិនិត្យវត្ថុមានចលនា និង អេក្រង់ត្រួតពិនិត្យដងផ្លូវ ដែលវាជួយជាពិសេសដល់ការបើកបរលើផ្លូវរលាក់ និង ពិបាកខ្លាំង។
រថយន្តនីសាន់ TERRAស៊េរីថ្មីមាន ៧ ពណ៌សម្រាប់លោកអ្នកជ្រើសរើស:

រថយន្តម៉ូដែលថ្មីនីសាន់ Almera ត្រូវបានរចនាឡើងជាមួយនិងភាពស៊ីវិល័យ ទំនើប និង ពោរពេញដោយផាសុកភាព រូបរាងល្អស្រស់ដែលអាចធ្វើឲ្យអ្នកបើកបរមានមោទនភាព រួមជាមួយនិងបច្ចេកវិទ្យាវ័យឆ្លាតដែលឆ្លើយតបគ្រប់តម្រូវការរបស់អតិថិជនរថយន្តនីសាន់ ជាពិសេសក្រុមគ្រួសារវ័យក្មេង និង គ្រួសារអភិជន។

ច្ចេកវិទ្យានេះ គឺជាអាទិភាពកំពូលមួយសម្រាប់រថយន្តនីសាន់ Almera ។ ការការពារសុវត្ថិភាពដ៏ល្អបំផុតរបស់រថយន្ត គឺប្រព័ន្ធផ្ដល់សញ្ញាពេលមានរថយន្តដទៃមកគៀករថយន្ត។
ប្រព័ន្ធផ្ដល់សញ្ញាពេលមានរថយន្តដទៃនៅខាងក្រោយរថយន្តកំឡុងពេលថយក្រោយ។ ជាមួយនិងកាម៉េរ៉ាបួនគ្រាប់នៅមុខ ក្រោយ និង ចំហៀងរថយន្ត រថយន្តនីសាន់ Almera ស៊េរីថ្មីបានបំពាក់ប្រព័ន្ធតាមដានទិដ្ឋភាពជុំវិញរថយន្តដ៏វៃឆ្លាត និង ប្រព័ន្ធព្រមានពេលមានត្ថុមានចលនានៅក្បែរ។

រថយន្តនីសាន់ Almera មានម៉ាស៊ីន Turbo កម្លាំងខ្លាំង 1.0 លីត្រ ស៊េរីថ្មីពីស្ដុង 12 វ៉ាល់ (12-Valves Dual Overhead Camshaft (DOHC), ជាប្រភេទម៉ាស៊ីន Turbo មានកម្លាំងខ្លាំង ដែលអាចមានសន្ទុះខ្លាំងរលូនល្អ បង្កើន និង បន្ថយល្បឿនបានល្អបំផុតតាមលេខនីមួយៗ និង មានថាមពលស្មើនិងម៉ាស៊ីនចំណុះ 1.5 លីត្រ។

ម៉ាស៊ីនទាក់បូ 1.0 លីត្រ នៃរថយន្តនីសាន់ ស៊េរីថ្មីគ្រប់ម៉ូដែល មានកម្លាំងអតិបរមា 100PS និង កម្លាំងទាញខ្លាំងបំផុត 152Nm (កម្លាំងទាញថេរ) ពីកម្រិតទាប 2,400 ដល់ 4,000 rpm ។ វាមានន័យថា ម៉ាស៊ីនទាក់បូ 1.0 លីត្រ អាចមានកម្លាំងទាញដំបូង 2,400rpm និង មានកម្លាំងថេរជាអតិបរិមារហូតដល់ 4,000rpm និងពិសេសជាងនោះកម្លាំងទាញនៅថេរ ក្នុងកម្រិត rpm ណាមួយ។ បច្ចេកវិទ្យា XTRONIC CVT with D-Step Logic System ស៊េរីថ្មីជួយអោយអ្នកបើកបរទទួលបាននូវបទពិសោធន៌ប្រសើរជាមុន ងាយស្រួលក្នុងការផ្លាស់ប្តូរលេខបានយ៉ាងមានប្រសិទ្ធភាព។ ការរួមបញ្ចូលគ្នានេះធ្វើអោយការវាជែងងាយស្រួលជាងមុន និងកាត់បន្ថយអារម្មណ៌តានតឹងរបស់អ្នកបើកបរផងដែរ។

រថយន្តម៉ូដែលថ្មីនីសាន់ ALMERA មាន ៥ ពណ៌សម្រាប់លោកអ្នកជ្រើសរើស:

សូមរួសរាន់ទៅកាន់ សាលតាំងបង្ហាញរថយន្តនីសាន់ទាំងអស់គ្នា ដើម្បីធ្វើការកក់ និងទទួលបានកាដូរពិសេស។
សាខាផ្លូវ 271: អគារលេខ 131B ផ្លូវ 271 សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ (ទូរស័ព្ទលេខ: 023 993 338)
សាខាទួលសង្កែ: អគារលេខ 199 ផ្លូវ 598 សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ទូរស័ព្ទលេខ: 061 556 690)
សាខាមហាវិថីសហព័ន្ធរុស្ស៊ី: អគារលេខ 857 មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ទូរស័ព្ទលេខ: 023 900 271)
សាខាសៀមរាប: អគារលេខ 440 ផ្លូវជាតិលេខ 6A ក្រុម 10 ភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ខេត្តសៀមរាប (ទូរស័ព្ទលេខ: 063 966 588)
សាខាបាត់ដំបង: ភូមិរំចេក 4 សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ទូរស័ព្ទលេខ: 053 953 688)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យានជំនិះ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]