ភ្នំពេញ៖ តារាសម្ដែង និងពិធីការិនីវ័យក្មេងកញ្ញា ណា សាឌី ទោះទើបតែប្រឡូកក្នុងការងារសិល្បៈ តែតារារូបនេះពិតជាមានសន្ទុះនៃការគាំទ្រច្រើនពីមហាជនខ្លាំងគួរឲ្យកត់សម្គាល់។ ម្យ៉ាងវិញទៀត គេសម្គាល់ឃើញនាងមានភាពជើគជ័យខ្លាំងលើជំនាញធ្វើជាពិធីការិនី ដោយនាងតែងតែបង្ហាញវត្តមានលើឆាកក្នុងកម្មវិធីធំៗជាច្រើនផងដែរ។
យ៉ាងណាមិញ គេអាចនិយាយបានថាកញ្ញា ណា សាឌី ជាតារាស្រីមួយរូបដែលពូកែតែងខ្លួនបែបឃ្យូតៗ ហើយគ្រប់ពេលដែលនាងបង្ហោះរូបភាពម្ដងៗមានអ្នកលេងបណ្ដាញសង្គមជាច្រើនចាប់អារម្មណ៍ និងសរសើរពីស្ទាយ៍រៀបចំខ្លួននាងគ្រប់ៗគ្នា។ មិនតែប៉ុណ្ណោះ នាងប៊ិនប្រសព្វក្នុងការកែពណ៌រូបភាព ដើម្បីឲ្យមើលទៅស្អាត និងមានភាពទាក់ទាញជាងមុនថែមមួយកម្រិតទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងពូកែរៀបចំខ្លួន ថ្មីៗនេះកញ្ញា ណា សាឌី ធ្វើឲ្យអ្នកគាំទ្រចំហរមាត់ បើកភ្នែកធំនឹងរូបភាពថ្មីជាច្រើនសន្លឹករបស់នាងគ្រប់គ្នា ស្របពេលតារារូបនេះស្លៀកនូវឈុតសម្លៀកបំពាក់សាមញ្ញដូចឈុតគេងយប់ ប៉ុន្តែមានម៉ូតចំហរដើមទ្រូងមួយទំហឹង។ លើសពីនេះទៅទៀត មួយឈុតដែលនាងទើបតែស្លៀកនេះ ពិតជាជាសាកសមនឹងដងខ្លួន ហើយកាន់តែបង្កើនសម្រស់នាងឲ្យកាន់តែលេចធ្លោ ខណៈបញ្ចេញភាពស៊ិចស៊ីផ្នែកល្វែងខាងមុខយ៉ាងដូច្នេះ៕
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]