តារាកម្សាន្ត៖ ជាការពិតក្រណាត់ហូល ដែលត្បាញចេញពីសូត្រខ្មែរ គឺជាផ្នែកមួយនៃអត្តសញ្ញាណជាតិខ្មែរ ដែលមានអាយុកាលជាយូរលង់ណាស់មកហើយ។ ចំណែកឯសម្លៀកបំពាក់ដែលច្នៃចេញពីហូលទៀតសោត ក៏មានភាពល្បីល្បាញ និងពេញនិយមយ៉ាងខ្លាំងនៅក្នុងសង្គមខ្មែរ ជាពិសេសនៅពេលមានបុណ្យទានធំៗដូចជាបុណ្យចូលឆ្នាំប្រពៃណីជាតិ ឬព្រឹត្តិជាតិ ឬអន្តរជាតិនានា ដោយប្រជាពលរដ្ឋខ្មែរច្រើននិយមពាក់ដើម្បីបង្ហាញពីភាពស្រស់ស្អាត នៃសម្លៀកបំពាក់ ដែលជាអត្តសញ្ញាណរបស់កម្ពុជា។
យ៉ាងណាមិញ ងាកក្រលេកមកមើលតារាប្រុសខ្មែរ៣ដួង គឺលោក ទ្រី ដារ៉ាវុដ តារាសម្តែង និងជាពិធីករដ៏ល្បី លោក សេង មង្គល និងកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា លោកខេមរ: សិរីមន្ត ឯណេះវិញ គឺឃើញថាតារាប្រុសទាំង៣ដួងនេះ តែងតែស្លៀកសម្លៀកបំពាក់ច្នៃចេញពីហូលខ្មែរ បានយ៉ាងស្រស់សង្ហា សមនឹងរូបរាង សាកសមជាបុរសខ្មែរពិត ក្នុងឱកាសទៅចូលរួមបង្ហាញខ្លួននៅក្នុងកម្មវិធីនានា រហូតទទួលបានការគាំទ្រពីសំណាក់មហាជន និងហ្វេនៗយ៉ាងច្រើនសន្ធឹកសន្ធាប់៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ឃើញថាតើតារាប្រុសទាំង៣ដួងនេះ ស្រស់ស្អាតយ៉ាងណានៅក្នុងសម្លៀកបំពាក់ច្នៃចេញពីហូលនោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
១/. លោក ខេមរ: សិរីមន្ត
២/. លោក សេង មង្គល
៣/. លោក ទ្រី ដារ៉ាវុធ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]