រាជធានីភ្នំពេញ ៖ ពិតណាស់ ក្នុងវិស័យសិល្បៈ ពិធីការិនី ស៊ឹម សូលិកា និងស្វាមី លោក អេង ឫទ្ធី ត្រូវបាន ក្រុមការងារស្ទើរតែទាំងអស់របស់ ស្ថានីយទូរទស្សន៍ប៉ុស្តបាយ័ន ស្រលាញ់ចូលចិត្ត នូវការបំពេញការងារ ក៏ដូចជា ក្រុមគ្រួសារតូចមួយនេះណាស់ ដោយភាគច្រើន គេឃើញ រូបនាងនិងគ្រួសារ ព្រមទាំងក្រុមការងារ ឧស្សាហ៍ជួបជុំគ្នា រាប់អានគ្នា ដូចបងប្អូន។
ជាមួយគ្នានេះ ថាម៉ាក់ប៉ាទៅ មានក្រុមការងារស្រលាញ់ពេញចិត្តខ្លាំង តែបើក្រឡេកទៅមើល កូនស្រីតែម្នាក់គត់របស់ អ្នកនាង ស៊ឹម សូលិកាវិញ ក៏ត្រូវ សហការីក្រុមការងារខ្លួន ចូលចិត្តខ្លាំងស្ទើរតែដូច ប្អូនស្រី កូនស្រី ក្មួយស្រីបង្កើតទៅហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ថ្មីៗនេះ គេឃើញ ពិធីករ ពិធីការនី និងតារាស្រីប្រុស ល្បីៗច្រើន របស់ស្ថានីយប៉ុស្តបាយ័ន បានរៀបចំ កម្មវិធី Suprise ថ្ងៃកំណើតកូនស្រីរបស់ពិធីការិនីជើងចាស់មួយរូបនេះ គ្រាន់តែមើលឃើញ រូបថត ក៏រីករាយនិងកក់ក្តៅខ្លាំង ជំនួសដែរ ពិសេសនោះ ទឹកមុខម៉ាក់ប៉ាវិញ គ្រាន់តែឃើញ ក្រុមការងារគិតគូរដល់កូនស្រីខ្លួនបែបនេះ ញញឹមបិទមាត់មិនជិត គ្រប់ប្លង់តែម្តង៕
បើចង់ដឹងឲ្យកាន់តែច្បាសថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]