រាជធានីភ្នំពេញ ៖ ពិតណាស់ ឆ្នាំនេះជាឆ្នាំស៊យខ្លាំងហើយ សម្រាប់តារាសម្តែងស្រីសាច់ចាំ អ្នកនាង សឿ សុធារ៉ា អស់ពីបញ្ហាមួយចូលបញ្ហាមួយ មិនចេះចប់ទាល់តែសោះ អស់ពីល្បីបែកបាក់ជាមួយស្វាមី ក្រោយត្រូវគ្នាវិញ បន្ទាប់មក រឿងលុយតុនទីន ដែលនេះ ដោះមិនចេះចប់ សូម្បីតែវង់សិល្បៈខ្មែរ ក៏គេរករឿងដែរ។

យ៉ាងណាមិញ បើទោះបី មានបញ្ហាងងឹតមុខបែបនេះក្តី តែតារាសម្តែងរូបនេះ នៅតែប្រមូលអារម្មណ៍ តាំងស្មារតី ទៅថតរឿងភាគខ្មែរមួយ ដូចពេលមុនៗដដែរ ផ្ទុយទៅវិញ ស្រាប់តែ បែកធ្លាយរូបថតពេលថ្មីៗនេះ របស់អ្នកនាង សឿ សុធារ៉ា ធ្វើឲ្យ មហាជនភ្ញាក់ផ្អើលខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ក្នុងនោះ គេឃើញ រូបនាងប្រែរូបរាង ស្រកសាច់ស្រកឈា.មខ្លាំង គ្រាន់តែក្រឡេកមួយភ្លែត ដឹងបានទៅហើយ ថារូបរាងស្គមជាងមុន ជាពិសេស បើក្រឡេកទៅមើល ទម្រង់ផ្ទៃមុខរបស់រូបនាងវិញ គឺប្រែជាខូងត្រង់ថ្ពាល់ គួរឲ្យកត់សម្គាល់។

យ៉ាងណាមិញ គ្រាន់តែឃើញ រូបភាពប៉ុន្មានសន្លឹកនេះ មហាជនដាក់ ការរំពឹងខ្ពស់ថា នេះទំនងមកពី បញ្ហាដោះមិនចេះអស់ ក្នុងពេលមួយរយៈនេះហើយ ទើបធ្វើឲ្យ តារាស្រីរូបនេះ ពិបាកចិត្តខ្លាំង រហូតដល់ស្រកសាច់យ៉ាងដូច្នេះនោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  អ្នកនាង សឿ សុធារ៉ា
  អ្នកនាង សឿ សុធារ៉ា
  អ្នកនាង សឿ សុធារ៉ា
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឿ សុធារ៉ា