រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាកំប្លែង អៀង ចេនឡា តាំងពីធ្លាក់ខ្លួនឈឺ ជំងឺទឹកចូលសួតរួចមក តារាប្រុសរូបនេះ ធ្លាក់រូបឆោមជាខ្លាំង ពីមានព្រលឹងព្រលះ ក្លាយជា ស្គមរីងរៃខ្លាំង រហូតដល់ធ្វើឲ្យ មហាជនមួយចំនួន ភ្ញាក់ផ្អើលជាខ្លាំង។
ជាមួយគ្នា ក្រោយធ្លាក់ខ្លួនឈឺ រូបលោក ក៏បានបង្ហើបអារម្មណ៍ នឹកស្មានមិនដល់ទាល់តែសោះ ថាក្នុងនាមរូបលោក ជាសិល្បករមួយរូបដែរ ផ្ទុយទៅវិញ ពេលឈឺគ្មានឃើញ វត្តមានសិល្បករ សិល្បការិនីណាម្នាក់ មកសួរសុខទុក្ខឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ សូម្បីតែ ការឡើងកម្មវិធីមួយៗ រូបលោកចំណាំឃើញ មុខតារាតែប៉ុន្មាននាក់ប៉ុណ្ណោះ អស់ពីកម្មវិធីមួយ ចូលកម្មវិធីមួយ ចំណែក តារាផ្សេងមិនសូវល្បី បែរជា គ្មាននរណាអើពើ ដែលនេះ រូបលោកគិតថា នឹងធ្វើឲ្យ សិល្បករមិនសូវល្បីមួយចំនួន នឹងបាត់មុខបាត់មាត់ លែងមានកម្លាំងចិត្ត ក្នុងវិស័យសិល្បៈបន្តទៀត។
ផ្ទុយទៅវិញ ស្រាប់តែ ថ្មីៗនេះ តារាសម្តែងនិងកំប្លែងរូបនេះ បានបង្ហោះរូបភាព កាន់អត្តសញ្ញាណប័ណ្ណសិល្បករខ្មែរ ជាងនេះទៅទៀត រូបលោក បានបង្ហើបថា នឹងបោះចោលវាថ្ងៃនេះហើយ ដោយក្នុងនោះ តាមរយៈការខមមិន រូបលោកបាន បញ្ជាក់ថា ឆ្អែតសម្តីប្រធាន ហើយហត្ថលេខាប្រធានគឺមាន នៅក្នុងប័ណ្ណមួយនេះ៕
គួរបញ្ជាក់ថា រូបលោក បានបង្ហោះសារ បញ្ជាក់យ៉ាងច្បាស់ ដូច្នេះថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]