រាជធានីភ្នំពេញ ៖ ពិតណាស់ តារាស្រី ឌី សូនីតា សព្វថ្ងៃនេះ កំពុងតែ មានឈ្មោះបោះសម្លេងជាខ្លាំង លើបណ្តាញសង្គម ជាក់ស្តែងក្នុងនោះ មហាជនជាច្រើន ចាប់ផ្តើមផ្តោតអារម្មណ៍លើជីវិត​ឯកជនរបស់រូបនាង ជាពិសេស កូនស្រី គួរឲ្យខ្នាញ់តែម្តង។

យ៉ាងណាមិញ មហាជនធ្លាប់តែបាន ដឹងថា កូនស្រីម្នាក់នេះ ពិតជាមានតម្លៃណាស់សម្រាប់រូបនាង តែបណ្តាអ្នកគាំទ្រជាច្រើន របស់រូបនាង ហាក់មិនដឹងទាល់តែសោះ ព្រោះមូលហេតុអ្វី គ្រាន់តែដឹងថា រូបនាងពិបាកនឹងមានកូន តែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង តារាស្រីរូបនាង ក៏បានទម្លាយរឿងហេតុស្ទើរតែទាំងអស់ ក្នុងកម្មវិធី3Fun ដោយក្នុងនោះរូបនាង បញ្ជាក់ថា រូបនាងមានបញ្ហារោគស្ត្រី ទាក់ទងនឹងស្បូន ដែលជំងឺនេះ រូបនាងដឹងខ្លួនតាំងពីពេញក្រមុំ អាយុ១៣ឆ្នាំមកម្លេះ តែដល់អាយុ ១៩ឆ្នាំ ទើបរូបនាង មានបញ្ហាចុកខ្លាំង រហូតឈានដល់ការវះកាត់ ដែលដំណាក់កាលវះកាត់ដំបូងនេះ គ្រូពេទ្យ បានបង្ហើបប្រាប់ថា ថ្ងៃអនាគតរូបនាង អាចគ្មានកូនបាន។ 

លុះមកក្រោយវះកាត់លើកទី១ បាន១ឆ្នាំ ខណៈនោះអាយុ ត្រឹមតែ ២១ឆ្នាំ រូបនាងចុកសាជាថ្មី ហើយក៏សម្រេចចិត្តទៅក្រៅប្រទេស ហើយគ្រូពេទ្យ ថារូបនាង អាចមានកូនបានក្រោមអាយុ ៣០ឆ្នាំ ព្រោះច្រើននេះ រូបនាងអាចប្រឈមមុននឹង ការវះកាត់ដៃស្បូនចោល ជាហេតុធ្វើឲ្យលែងមានកូនបាន។

មិនតែប៉ុណ្ណោះ រូបនាងក៏មានប្រចាំកាយច្រើន ក្រពះ ពោះវៀន តម្រងនោម សន្លាក់ ក្រលៀន គិះស្បូន គិះដើមទ្រូង ជាហេតុធ្វើឲ្យ រូបនាងកាន់តែស្រ្តេស ណាមួយត្រូវគិតគូររឿងយកកូន ណាមួយខ្លាចយកកូនទៅកូនកើតមកសុខភាពមិនល្អ​ ហេតុនេះ ធ្វើឲ្យរូបនាង ត្រូវយកកូនទាំងបង្ខំនិងលឿនយ៉ាងដូច្នេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាស្រី ឌី សូនីតា
  តារាស្រី ឌី សូនីតា
  តារាស្រី ឌី សូនីតា និងកូនស្រី
  តារាស្រី ឌី សូនីតា និង លោក អេឡិចហ្សូរ៉ា
  តារាស្រី ឌី សូនីតា លោក អេឡិចហ្សូរ៉ា និងកូនស្រី
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌី សូនីតា