រាជធានីភ្នំពេញ ៖ ពិតណាស់ លើលោកនេះគ្មានអ្វីដែល ល្អឥតខ្ចោះនោះឡើយ មនុស្សម្នាក់តែងមាន ចំណុចខ្លាំងនិងខ្សោយរបស់ខ្លួន បើមិនខ្វះនេះ ក៏ខ្វះនោះ និយាយរួម ដូចពាក្យចាស់ៗនិយមប្រើ ថា «មនុស្សល្អឥតខ្ចោះរន្ទះបាញ់ស្លាប់»។
យ៉ាងណាមិញ ប្រសិនបើក្រឡេកទៅមើល តារាស្រីខ្មែរប៉ុន្មានដួងនេះវិញ ជីវិតប្រៀបដូចព្រះនាង នរណាៗក៏គេស្រលាញ់ពេញចិត្ត ជាតារាខ្មែរមួយរូបដែរ តែមិនសូវមាន ដំណឹងអាស្រូវស្អុយឈ្មោះប៉ុន្មានឡើយ ជាងនេះទៅទៀត មានតែ មហាជនគាំទ្រ កាន់តែច្រើនឡើងៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត បើងាកទៅមើលជីវិតឯកជនវិញ តារាស្រីរូបនេះ ខិតខំប្រឹងកសាងទ្រព្យសម្បត្តិ រហូតដល់បើកហាង ជាម្ចាស់កម្មសិទ្ធផ្ទាល់ខ្លួន ទិញផ្ទះ ទិញរថយន្តទំនើប ជីវិតរស់នៅយ៉ាងហាយសូ ទន្ទឹមនឹងនោះ ក៏មានស្វាមីកំពូលសុភាពបុរស ធ្វើតាមតែចិត្តប្រពន្ធ បើកសិទ្ធឲ្យភរិយា ធ្វើអ្វីដែលចូលចិត្ត មើលទៅជីវិតស្ទើរតែ ឥតខ្ចោះទៅហើយ។
ផ្ទុយទៅវិញ រឿងមួយ ដែលធ្វើឲ្យ ជីវិតតារាស្រីប៉ុន្មានដួងនេះ ស្ទើរឥតន័យព្រោះតែ ការបង្កើតកូន បន្តវង្សត្រកូល ជាក់ស្តែងក្នុងនោះ អ្នកទាំងអស់គ្នានេះ សុទ្ធតែ មានប្រវត្តិពិបាកក្នុងការយកកូន។
១. ពិធីការិនី គង់ ចាន់ស្រីមុំ
រូបនាង ធ្លាប់បង្ហើបប្រាប់ថា រូបនាងធ្លាប់របូតកូនម្តង មុនពេលបាន កូនស្រីសំណព្វចិត្ត ម៉ូម៉ូ ដោយសារតែ ការរវល់នឹងការងារ ការមិនសូវចេះមើលថែខ្លួន ព្រោះបន្ទុកការងារស្ទើរដកខ្លួនមិនបាន។

២. តារាសម្តែងស្រី កុល ដាវី
រូបនាង ធ្លាប់ត្រូវមហាជនដឹងយ៉ាងច្បាស់ថា ធ្លាប់របូតកូនរួចម្តងហើយ ខណៈជិតដល់ថ្ងៃសម្រាល ដែលពេលនេះ រូបនាងកំពុងតែ ទទួលបានដំណឹងល្អសាជាថ្មី ដែលធ្វើឲ្យ ហ្វេនៗជូនពរឲ្យរូបនាងនិងកូន សុខសប្បាយរហូតដល់ថ្ងៃសម្រាល។

៣. តារាស្រី ឌី សូនីតា
រូបនាង បង្ហើបប្រាប់ថា រូបនាងពិបាកនឹងមានកូន ដែលភាគរយច្រើន រហូតអាចលែងគ្មានកូនតទៅទៀត ដោយសារតែ រូបនាងមានជំងឺច្រើន ជាពិសេសគឺ ជំងឺទាក់ទងនឹងស្បូន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]