ភ្នំពេញ៖ បើទោះបីជាមិនបានប្រឡូកនៅក្នុងសិល្បៈដូចមុន តែ តារាស្រី បេនីយ៉ាំង នៅតែមានជីវិតក្នុងការរស់នៅដ៏ល្អប្រសើរ ជាមួយនឹងការរកស៊ីរបស់ខ្លួន ជាពិសេស ទំនាក់ទំនងស្នេហារបស់នាង គឺកាន់តែរលូនទៅមុខ ពោរពេញដោយភាពស្រស់បំព្រងផងដែរ។ 

ដោយឡែក ថ្មីៗនេះ តារាស្រីរូបនេះ ស្រាប់តែបានបង្កនូវភាពភ្ញាក់ផ្អើល ដល់ហ្វេនៗទាំងឡាយ បង្ហាញពីដំណឹងល្អ ដែលនាងកំពុងតែមានផ្ទៃពោះកូនដំបូង។ ម៉្យាងវិញទៀត នាងក៏បានបង្ហោះរូបភាព ឧបករណ៍ពិនិត្យទឹកនោម ព្រមជាមួយនឹងសារសរសេរថា៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បេនីយ៉ាំង

មិនត្រឹមតែប៉ុណ្ណោះ ជាមួយនឹងសារប៉ុន្មានម៉ាត់នេះ បានបញ្ជាក់ឲ្យដឹងយ៉ាងច្បាស់ថា កូនដំបូងរបស់នាងដែលនៅក្នុងផ្ទៃគឺជាកូនស្រី​ ព្រមទាំងជារឿងដ៏រំភើបរីករាយយ៉ាងខ្លាំងនៅក្នុងគ្រួសារ ខណៈដែលហ្វេនៗជាច្រើន ក៏បានចូលមកអបអរសាទរចំពោះនាង គ្រប់ៗគ្នា៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

បេនីយ៉ាំង
បេនីយ៉ាំង
បេនីយ៉ាំង
រូបពិនិត្យដែល បេនីយ៉ាំងបង្ហោះ
រូបពិនិត្យដែល បេនីយ៉ាំងបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង