រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្តែងស្រី សូ ដានីតា បានធ្វើឲ្យមហាជន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយពេល រូបនាងប្រកាសស្វែងរក តារាសម្តែងស្រី សឿ សុធារ៉ា យ៉ាងបន្ទាន់លើបណ្តាញសង្គម ឲ្យចេញមុខមកដោះស្រាយ ជាមួយខ្លួន។

ទន្ទឹមនឹងនោះ ក្រោយប្រកាសបែបនេះ មិនទាន់បានប៉ុន្មានម៉ោងផង រូបនាង បានទម្លាយមូលហេតុ គឺ ដោយសារតែ សុធារ៉ា ជំពាក់លុយខ្លួនជាង ៤ម៉ឺនដុល្លារ ចុងក្រោយបែរមក លើកឡើងឲ្យបំភ្លេចចោល ព្រោះរូបនាង មានជំងឺផ្លូវចិត្ត ស្ទើរតែសម្លាប់ខ្លួនហើយសព្វថ្ងៃ​ រីឯឆាតវិញមិនតប ខលទៅលែងលើក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែ ក្តៅចិត្តប្រាក់ខំរកយ៉ាងលំបាក ក្នុងសម័យកូវីដ បែរចុងក្រោយ ចាញ់សម្តីផ្អែម តារាស្រី សុធារ៉ា អស់ប្រាក់យ៉ាងច្រើន រហូតដល់ធ្វើឲ្យអ្នកនាង សូ ដានីតា ស៊ែររូបភាពរបស់តារាស្រីរូបនេះ ពីគណនីហ្វេសប៊ុកផ្ទាល់ខ្លួន របស់ផលិតករល្បីឈ្មោះហង្សមាស ដែលរូបភាពនោះ ដកចេញពីឈុតសម្តែងក្នុងរឿងភាគ ដឹកនាំដោយរូបលោក ដោយអ្នកនាង សូ ដានីតា បានសរសេរថា «តួស្រីកំពុងល្បី រឿងជំពាក់លុយ សឿ សុធារ៉ា»។

យ៉ាងណាមិញ ក្រោយពេល ចែករំលែករូបថត សុធារ៉ា ជាមួយនឹងការសរសេរយ៉ាងដូច្នេះ ស្រាប់តែ លោក កៅ សីហា ចេញមុខមកប្រតិកម្ម គ្រាន់តែឃើញហើយ មហាជនភ័យបុកពោះយ៉ាងខ្លាំង ព្រោះខ្លាចតែ ផលិតកររូបនេះ និងអ្នកនាង សូ ដានីតា អាចនឹងឈានដល់ជម្លោះព្រោះរឿងនេះ តែចុងក្រោយ គេឃើញ អ្នកនាង សូ ដានីតា រើសផ្លូវលែងតបត ដើម្បីបញ្ចប់កំហឹង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាសម្តែងស្រី សូ ដានីតា
   លោក កៅ សីហា
  តារាសម្តែងស្រី សឿ សុធារ៉ា
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឿ សុធារ៉ា