រាជធានីភ្នំពេញ ៖ ពិតណាស់ មហាជនស្ទើរគ្រប់គ្នាទៅហើយ សម្តែងអារម្មណ៍ភ្ញាក់ផ្អើល ក្រោយឃើញ តារាសម្តែងស្រី សឿ សុធារ៉ា ប្រកាសរឿងចំណងបែកបាក់ជាមួយនឹង ស្វាមីតារាចម្រៀង សាពូន មីដាដា ក្រោយរៀបការបង្កើតគ្រួសារជិត ១០ឆ្នាំទៅហើយនោះ។
យ៉ាងណាមិញ ក្រោយប្រកាស ខ្លួននៅលីវ ចង់មានស្នេហាថ្មី មិនទាន់បានប៉ុន្មានខែផង ស្រាប់តែ លេចឮដំណឹង រូបនាង និងស្វាមីកំពុងដើរលើ ផ្លូវជានាគ្នាវិញ ដោយគេឃើញ រូបនាងដាក់ឈ្មោះ សាពូន មីដាដា ព្រមទាំងហៅថា ប្តីៗពេញមាត់ថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ ជាអកុសលអី ក្រោយត្រូវរូវគ្នាវិញ បានតែមួយរយៈ ស្រាប់តែ អ្នកនាង សុធារ៉ា ផ្ទុះព័ត៌មានស្អុយឈ្មោះ រឿងលុយតុនទីន ហើយមកពេលនេះ បន្ថែមរឿង បំណុលថែមទៀត ដែលធ្វើឲ្យ មហាជនផ្ទុះការងើងឆ្ងល់ថា តើលោក សាពូន មីដាដា ស្ងាត់មាត់ឈឹងបែបនេះ តើកំពុងតែបន្តទំនាក់ទំនងប្តីប្រពន្ធ ជាមួយ អ្នកនាង សុធារ៉ា ឫមួយ ក៏ចែកផ្លូវគ្នាបាត់ហើយ?
ជាមួយគ្នានេះ បើតាមការបញ្ជាក់ពី មិត្តជិតស្និទ លេងអ៊ុកជាមួយគ្នារៀងរាល់ថ្ងៃនោះ បានបញ្ជាក់យ៉ាងច្បាស់ថា សម្ព័នភាពស្វាមីភរិយារបស់ លោក សាពូន មីដាដា នៅធម្មតាគ្មានការបែកបាក់គ្នាឡើយ ដែលជាក់ស្តែង សព្វថ្ងៃនេះ រូបលោកនិងគ្រួសារ កំពុងរស់នៅផ្ទះ នៅជ្រោយចង្វាររបស់ខ្លួនដូចធម្មតា៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖






ប្រភព ៖ ផ្ទះតារា
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]