ភ្នំពេញ៖ ចាប់តាំងពីឈានជើងចូលផលិតកម្មចម្រៀងថ្មីមក យើងឃើញថាប្រជាប្រិយភាពរបស់កំពូលតារាចម្រៀងជើងចាស់ មាស សុខសោភា កាន់តែល្បីល្បាញនិងទទួលបានការគាំទ្រច្រើនថែមមួយកម្រិតទៀត។ ពិសេសនាងតែងតែបញ្ចេញនូវបទចម្រៀងពីរោះៗ ការថត MV ប្លែកៗគួរជាទីចាប់អារម្មណ៍ជាញឹកញាប់។ ហើយកាលពីពេលថ្មីៗនេះ ខាងផលិតកម្មរាមក៏ទើបតែបានទម្លាក់ MV បទចម្រៀងថ្មីមួយបទទៀត មានចំណងជើងថា «ខ្យល់ចាប់» ដោយ មាស សុខសោភា ច្រៀងនិងសម្ដែងបានល្អមែនទែន។

លើសពីនេះ អ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាកាន់តែចាប់អារម្មណ៍ខ្លាំងលើបទចម្រៀង នោះគឺតួប្រុសដែលចូលរួមសម្ដែងផ្ទាល់តែម្ដង។ ដោយតួប្រុសដែលបានចូលរួមសម្ដែងរូបនេះ គេមានរូបរាងស្រស់សង្ហា សាច់ដុំមាំមួន មុខក៏មានមន្តស្នេហ៍ខ្លាំង អ្នកណាៗឃើញហើយក៏សរសើរជាហូរហែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបន្ថែមផងដែរថា តារាប្រុសដែលបានសម្ដែងក្នុង MV បទ «ខ្យល់ចាប់» នេះត្រូវបានគេស្គាល់ថា ជាលោក ណាក់ ពិសី ដែលជាម្ចាស់ជ័យលាភីលំដាប់រងលេខ១ នៅក្នុងកម្មវិធី Mister Cambodia 2020 ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

មាស សុខសោភា
ណាក់ ពិសី ក្នុងបទចម្រៀងរបស់ មាស សុខសោភា
ណាក់ ពិសី ក្នុងបទចម្រៀងរបស់ មាស សុខសោភា
ណាក់ ពិសី ក្នុងបទចម្រៀងរបស់ មាស សុខសោភា
ណាក់ ពិសី ក្នុងបទចម្រៀងរបស់ មាស សុខសោភា
ណាក់ ពិសី ក្នុងបទចម្រៀងរបស់ មាស សុខសោភា
ណាក់ ពិសី ក្នុងបទចម្រៀងរបស់ មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា