ភ្នំពេញ៖ ដូចដែលគ្រប់គ្នាបានដឹងស្រាប់ហើយថា កំពូលតារាចម្រៀងអ្នកនាង ពេជ្រ សោភា ពេលនេះ នាងកាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើង ពីមួយឆ្នាំទៅមួយឆ្នាំ និងមានការគាំទ្រច្រើនពីទស្សនិកជនគ្រប់ទិសទី លើសពីនេះ នាងក៏ជាតារាស្រីដែលមានសម្រស់ចាំផងដែរ ។
បើទោះបីជា សោភា អាយុក្បែរៗ៤០ឆ្នាំ ក៏ពិតមែន ប៉ុន្ដែសម្រស់របស់នាងមិនចាញ់ក្មេងៗនោះទេ ពេជ្រ សោភា នៅតែមានសម្រស់ក្មេងវ័យហាក់មិនប្រែតាមអាយុសោះ។ ជាពិសេស តារាចម្រៀងប្រចាំផលិកម្មហង្សមាស រូបនេះ មានរាងដែលស្រីៗគ្រប់គ្នាប្រាថ្នាចង់បាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស ពេជ្រ សោភា បានធ្វើឲ្យនារីៗគ្រប់គ្នាច្រណែនជាមួយនឹងសាច់ដុំក្បាលពោះកង់ៗ ដែលមើលទៅពិតជាទាក់ទាញមែនទែន។ នាងបានបញ្ជាក់ថា មិនមែនបានមកដោយងាយទេ គឺបានមកពីការខិតខំប្រឹងប្រែងហាត់ប្រាណនិងមានរបបអាហារយ៉ាងត្រឹមត្រូវ។ យ៉ាងណាមិញ បើក្រលេកទៅមើល ពេជ្រ សោភា កាលពីឆ្នាំ២០១២ វិញទើបដឹងថានាង មិនមែនទើបតែមានរាងស្វែល នាបច្ចុប្បន្ននេះទេ តែតារាស្រីរូបនេះមានរាងអំណោយផងស្លីមស្អាតតាំងពីក្មេងមកម្ល៉េះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]