ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅ រឿងរ៉ាវជំពាក់លុយវ័ណ្ឌករបស់តារាកំប្លែងល្បីឈ្មោះ អ្នកនាង ខ្ញុង បានធ្វើឲ្យមានការភ្ញាក់ផ្អើលផ្ទុះពេញបណ្ដាញសង្គម ក្រោយពីតារាស្រីរូបនេះបានចេញមុខមកឡាយជាសាធារណៈបើកបង្ហាញឲ្យ មហាជនទូទាំងប្រទេសបានដឹង ថែមទាំងស្នើសុំសប្បុរសធម៌ម្នាក់១ដុល្លារទៀតនោះ ដើម្បីទុកចិញ្ចឹមកូន។

យ៉ាងណាមិញ ក្រោយមានរឿងរ៉ាវដ៏អាម៉ាសនេះ​ ត្រូវបានមហាជនដឹងលឺគ្រប់មជ្ឈដ្ឋានមក អ្នកនាង ខ្ញុង ក៏បានប្រកាសថាប្រហែលនឹងបាត់មុខពីសិល្បៈ លេងចេញមុខជាតារាកំប្លែងទៀតហើយ។ ដោយ ពេលបច្ចុប្បន្ននេះ តារាកំប្លែងរូបនេះ បានតស៊ូឡើងវិញក្នុងការលក់ដូរប្រហុកផ្អកដើម្បីបានថវិការយកទៅដោះបំណុលតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ស្រាប់តែមុននេះបន្តិច នៅលើគណនីផ្ទាល់ខ្លួនរបស់ នាងខ្ញុង បានបង្ហោះពីការទទួលការងារ ជាអ្នកកាត់សក់ក្នុងពិធីមង្គលការជាហូរហែរ ដោយសារតែនៅតែមានអ្នកអាណិតស្រលាញ់គាំទ្រ ដល់រូបនាង ដូច្នេះបើតាមការបង្ហោះនេះ តារាកំប្លែងរូបនេះ អាចនឹងមានវត្តនៅក្នុងសិល្បៈវិញឆាប់ៗ បើសិនជាមានបងប្អូននៅតែគាំទ្រដល់រូបនាង៕

សូមទស្សនារូបភាពខាងក្រោម៖

ខ្ញុង
ខ្ញុង និងស្វាមី
ខ្ញុង និងស្វាមី
ខ្ញុង
សារបង្ហោះរបស់ ខ្ញុង និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង