តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន ជាពិសេសអ្នកនិយមតាមដាន និងជាហ្វេនៗរបស់ពិធីករដ៏ល្បីលោក យ៉ារ៉ូ បានផ្ទុះការភ្ញាក់ផ្អើល និងលាន់មាត់ថានឹកស្មានមិនដល់គ្រប់គ្នា ក្រោយពេលដែលតារាប្រុសដ៏មានប្រជាប្រិយភាព និងតែងតែពាំនាំនូវសំណើចជូនដល់មហាជនរូបនេះ ទម្លាយថាខ្លួនកំពុងកើតជំងឺផ្លូវចិត្ត(Depression) និងបានទៅប្រឹក្សាយោគបល់ជាមួយគ្រូពេទ្យជំនាញកាលពីពេលកន្លងទៅ។

ជាក់ស្តែង យោងតាមសារបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន Vj យ៉ារ៉ូ បានសរសរសារដោយបានរៀបរាប់ប្រាប់ដល់ហ្វេនៗ និងមហាជនយ៉ាងដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សាររបស់យ៉ារ៉ូ
យ៉ារ៉ូ

សូមរំលឹកផងដែលថា យ៉ារ៉ូ គឺជាសិល្បករវ័យក្មេងដ៏មានសមត្ថភាពមួយរូប ដោយតារាប្រុសរូបនេះមិនត្រឹមតែជាពិធីករប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ជាតារាសម្តែងមួយរូបផងដែរ។ យ៉ាងណាមិញគេនៅមិនទាន់ដឹងច្បាស់អំពីមូលហេតុឲ្យបានប្រាកដ ដែលនៅពីក្រោយជំងឺផ្លូវចិត្តរបស់លោកទេ ខណ:ដែលលោកមិនទាន់បានផ្តល់នូវបទសម្ភាសន៍ណាមួយប្រាប់ពីមូលហេតុផ្ទាល់ខ្លួននៅឡើយទេ៕

យ៉ារ៉ូ
យ៉ារ៉ូ
យ៉ារ៉ូ
យ៉ារ៉ូ
យ៉ារ៉ូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វី យ៉ារ៉ូ